អាមេរិក ជំរុញក្រុមហ៊ុនការពារជាតិពន្លឿនការផលិតអាវុធឱ្យបានត្រឹម ២១ ថ្ងៃ ក្រោយប្រើសើ្ទរអស់ពីឃ្លាំងក្នុងសង្គ្រាម អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ជំរុញក្រុមហ៊ុនការពារជាតិពន្លឿនការផលិតអាវុធឱ្យបានត្រឹម ២១ ថ្ងៃ ក្រោយប្រើសើ្ទរអស់ពីឃ្លាំងក្នុងសង្គ្រាម អ៊ីរ៉ង់

អាមេរិក ជំរុញក្រុមហ៊ុនការពារជាតិពន្លឿនការផលិតអាវុធឱ្យបានត្រឹម ២១ ថ្ងៃ ក្រោយប្រើសើ្ទរអស់ពីឃ្លាំងក្នុងសង្គ្រាម អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណកំពុងជំរុញឱ្យក្រុមហ៊ុនការពារជាតិនានា ពន្លឿនល្បឿនផលិតអាវុធឱ្យបានត្រឹម ២១ថ្ងៃ ដើម្បីបំពេញស្តុកគ្រាប់រំសេវដែលប្រើប្រាស់ស្ទើរតែអស់ពីឃ្លាំង ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ។ នេះបើតាម AP ចេញផ្សាយកាលពីថ្ងៃអាទិត្យ ។

Advertisement

អនុរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Steve Feinberg បានផ្ញើលិខិតណែនាំមួយទៅកាន់មេដឹកនាំឧស្សាហកម្មផលិតសម្ភារៈការពារជាតិ ដោយទុកពេលឱ្យពួកគេចំនួន ២១ថ្ងៃ ដើម្បីដាក់ជូននូវផែនការ ជំរុញការបញ្ជូនអាវុធឱ្យបានលឿន និងខ្លាំងក្លាជាងមុន ក៏ដូចជាបង្កើនសមត្ថភាពផលិតអាវុធសំខាន់ៗផងដែរ ។

បទបញ្ជានេះ កើតឡើង ចំពេលដែលមន្ទីរបញ្ចកោណកំពុងដុតដៃដុតជើងបំពេញស្តុកអាវុធឡើងវិញ រួមទាំងសំណាញ់មេឃ Patriot និងប្រព័ន្ធខែលការពារមីស៊ីល THAAD ខណៈដែលសមាជិកសភាអាមេរិកក៏កំពុងប្រឆាំងនឹងសំណើរបស់សេតវិមាន ដែលចង់បង្កើនកញ្ចប់ថវិកាមន្ទីរបញ្ចកោណកើនដល់ ១,៥ ទ្រីលានដុល្លារ ។

យោងតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ហៅកាត់ CSIS, ចំនួនមីស៊ីល សំណាញ់មេឃ Patriot ក្នុងស្តុកសហរដ្ឋអាមេរិក បានធ្លាក់ចុះពីប្រហែល ២,២០០គ្រាប់ មុនពេលផ្ទុះសង្គ្រាម មកនៅត្រឹមតិចជាង ១,០៣០គ្រាប់ នៅពេលបទឈប់បាញ់ចូលជាធរមានកាលពីខែមេសា ។

បន្ទាប់ពីការប្រយុទ្ធថ្មីៗនេះ ស្តុកមីស៊ីល Patriot ត្រូវបានគេប៉ាន់ស្មានថា នៅសល់ចន្លោះពី ៧៥៩ ទៅ ៨២៧គ្រាប់ប៉ុណ្ណោះ ពោលថយចុះប្រហែល ៦៥% បើធៀបនឹងមុនពេលផ្ទុះសង្គ្រាម ។

សម្រាប់ស្តុកមីស៊ីលប្រព័ន្ធខែលការពារដែនអាកាស THAAD វិញ បានថយចុះពី ៤៥២គ្រាប់ មុនពេលផ្ទុះសង្គ្រាម មកនៅចន្លោះពី ២៣២ ទៅ ២៦២គ្រាប់ប៉ុណ្ណោះ នៅពេលបទឈប់បាញ់ចូលជាធរមានកាលពីខែមេសា ។

យ៉ាងណា អាមេរិកអាចបំពេញស្តុកសំណាញ់មេឃ THAAD មួយចំនួនឡើងវិញ ដោយធ្វើឱ្យចំនួនកើនឡើងពីចន្លោះ ២៣៤ ទៅ ២៧៨គ្រាប់ ប៉ុន្តែស្តុកមីស៊ីលបច្ចុប្បន្ននៅតែតូចជាងមុនពេលផ្ទុះសង្គ្រាមដល់ទៅ ៣៨% ៕

ប្រភព ៖ AP និង The Washinton Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា