ចិន បង្អួតយន្តហោះទម្លាក់គ្រាប់បែក H-6N លើកដំបូង អាចផ្ទុកមីស៊ីលផ្លោងពាំក្បាលគ្រាប់នុយក្លេអ៊ែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន បង្អួតយន្តហោះទម្លាក់គ្រាប់បែក H-6N លើកដំបូង អាចផ្ទុកមីស៊ីលផ្លោងពាំក្បាលគ្រាប់នុយក្លេអ៊ែរ

ចិន បង្អួតយន្តហោះទម្លាក់គ្រាប់បែក H-6N លើកដំបូង អាចផ្ទុកមីស៊ីលផ្លោងពាំក្បាលគ្រាប់នុយក្លេអ៊ែរ

ប៉េកាំង ៖ ចិនដែលជាប្រទេសមហាយក្សនៅអាស៊ីបានបង្អួតយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត H-6N ជាលើកដំបូង ជាមួយនឹងសមត្ថភាពផ្ទុកមីស៊ីលផ្លោងធុនធ្ងន់ JL-1 ដែលអាចពាំក្បាលគ្រាប់នុយក្លេអ៊ែរបាន ។

Advertisement

បើតាម The Defense Watch, យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត H-6N បង្កើតឡើងដោយក្រុមហ៊ុនចិន Xi’an Aircraft Industrial Corporation ហៅកាត់ (AVIC) មានតម្លៃពី ៤៦ ទៅ ៦០ លានដុល្លារក្នុងមួយគ្រឿង ។

យន្តហោះ H-6N មានដងខ្លួនជិត ៣៥ ម៉ែត្រ ស្លាបប្រវែង ៣៣ម៉ែត្រ កម្ពស់ជិត ១០ ម៉ែត្រកន្លះ និងមានទម្ងន់ជាង ៣៧ តោន ហើយអាចផ្ទុកទម្ងន់ពេលហោះផុតពីដីប្រហែល ៩៥ តោន បូករួមទាំងពីឡុតចំនួន ៤ នាក់ផងដែរ ។

ជាមួយគ្នានេះ យន្តហោះទម្លាក់គ្រាប់បែក H-6N មានប្រព័ន្ធចាក់សាំងលើអាកាស និងបំពាក់ម៉ាស៊ីនប្រភេទ D-30KP-2 ចំនួន ២ គ្រឿង ដែលធ្វើឲ្យវាអាចហោះហើរក្នុងល្បឿនប្រហែល ១,០៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែវាមិនមានបំពាក់បច្ចេកវិទ្យាលឿនជាងសំឡេង ឬក៏បំបាំងកាយនោះទេ ។

អ្វីដែលពិសេសទៀតនោះ យន្តហោះ H-6N មានសមត្ថភាពផ្ទុកមីស៊ីលនាំផ្លូវ, មីស៊ីលផ្លោងប្រឆាំងនាវា DF-21D, មីស៊ីលលឿនជាងសំឡេង YJ-20, មីស៊ីលលឿនជាងសំឡេង YJ-12 និង YJ-21 ជាពិសេសគឺមីស៊ីលផ្លោងធុនធ្ងន់ JL-1 ដែលអាចពាំក្បាលគ្រាប់នុយក្លេអ៊ែរបាន ។

បើតាមការប៉ាន់ស្មានរបស់អ្នកសង្កេតការណ៍យោធាលោកខាងលិច, មីស៊ីលបាលីស្ទិក JL-1 មានសមត្ថភាពរត់ទៅបំបុកកម្ទេចគោលដៅសត្រូវក្នុងចម្ងាយរហូតដល់ ៨ ពាន់គីឡូម៉ែត្រ មិនថា ជាយន្តហោះចម្បាំង ឬសូម្បីជានាវាចម្បាំងខ្នាតធំក៏ដោយ ។

អ្នកវិភាគមើលឃើញថា ការរួមបញ្ចូលគ្នារវាងយន្តហោះទម្លាក់គ្រាប់បែក H-6N និងមីស៊ីលបាលីស្ទិក JL-1 នឹងក្លាយជាប្រព័ន្ធវាយប្រហារនុយក្លេអ៊ែរតាមផ្លូវអាកាសរបស់មហាយក្សចិន ដែលអាចជួយទីក្រុងប៉េកាំងមានសមត្ថភាពការពារ និងវាយបកនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ ទាំងនៅលើដីគោក ផ្លូវទឹក និងផ្លូវអាកាស ក្នុងសេណារីយ៉ូផ្ទុះសង្គ្រាមនាពេលអនាគត ៕

ប្រភព ៖ The Defense Watch និង Militarnyi ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា