អាមេរិក ថា អ៊ីរ៉ង់ខ្លាចការបង្កកលុយ ជាងការវាយប្រហារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ថា អ៊ីរ៉ង់ខ្លាចការបង្កកលុយ ជាងការវាយប្រហារ

អាមេរិក ថា អ៊ីរ៉ង់ខ្លាចការបង្កកលុយ ជាងការវាយប្រហារ

វ៉ាស៊ីនតោន ៖ «អ៊ីរ៉ង់ភ័យខ្លាចចំពោះការដាក់ទណ្ឌកម្មសេដ្ឋកិច្ច តាមរយៈការបង្កកប្រាក់ ជាជាងការវាយប្រហារ»។ នេះបើតាមការលើកឡើងរបស់លោក Mike Waltz ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ។

Advertisement

នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យ, លោក Mike Waltz ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN បាននិយាយថា អ៊ីរ៉ង់មានការភ័យខ្លាចចំពោះរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent ជាងរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Pete Hegseth។

លោកបានមានប្រសាសន៍ថា «នៅពេលដែលអ៊ីរ៉ង់មកអង្គុយចរចាជាមួយក្រុមអ្នកចរចារបស់យើង ពួកគេតែងតែនិយាយអំពីលុយ ជាសាច់ប្រាក់សុទ្ធ ព្រោះពួកគេអាចទ្រាំទ្រនឹងការទម្លាក់គ្រាប់បែកបាន»។

លោកអះអាងថា «ពួកគេមិនខ្វល់ពីយោធា, មិនខ្វល់ពីទាហាន ឬ សូម្បីតែប្រជាជនអ៊ីរ៉ង់ឡើយ បន្ទាប់ពីពួកគេបានសម្លាប់រង្គាលប្រជាជនខ្លួនឯង ចំនួន៤ម៉ឺននាក់រួចមកហើយនោះ»។

លោកបញ្ជាក់ដែរថា «នេះគឺជារបបដឹកនាំដោយក្រុមឥស្សរជនពុករលួយ ដែលមានមនោគមវិជ្ជាសាសនាជ្រុលនិយម ដែលបានបំផ្លាញប្រទេសនោះ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ពួកគេចង់បានលុយ និងចង់បានទ្រព្យសម្បត្តិរបស់ពួកគេដែលយើងបានបង្កកទុក; នោះហើយគឺជាចំណុចដែលធ្វើឱ្យពួកគេជួបការលំបាកខ្លាំង។ កត្តានេះរួមផ្សំជាមួយនឹងការបិទខ្ទប់សេដ្ឋកិច្ច គឺជាអ្វីដែលនឹងជំរុញឱ្យអ៊ីរ៉ង់ត្រូវតែផ្លាស់ប្តូរឥរិយាបថ នៅទីបំផុត»។

បើតាម the jerusalem post, ការលើកឡើងនេះ ធ្វើឡើង ស្របពេលដែល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ លើការងាកមកដាក់សម្ពាធសេដ្ឋកិច្ចមកលើប្រទេសអ៊ីរ៉ង់។

មន្ត្រីអាមេរិកម្នាក់បានប្រាប់ Axios ថា ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នាដោយផ្ទាល់ អ៊ីរ៉ង់អាចគេចវេះ ជាបណ្ដោះអាសន្ន ពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដែលបណ្តាលមកពីជម្លោះនោះ ប៉ុន្តែ នៅពេលដែលការវាយប្រហារត្រូវបានផ្អាក អ៊ីរ៉ង់ត្រូវតែប្រឈមមុខនឹងការពិតនៃស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួន៕

ប្រភព the jerusalem post, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា