លោក ត្រាំ ថា នៅតែល្អជាមួយលោក Netanyahu ទោះទាត់ចោលផែនការហ្គាហ្សា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា នៅតែល្អជាមួយលោក Netanyahu ទោះទាត់ចោលផែនការហ្គាហ្សា

លោក ត្រាំ ថា នៅតែល្អជាមួយលោក Netanyahu ទោះទាត់ចោលផែនការហ្គាហ្សា

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាង កាលពីថ្ងៃចន្ទថា ទំនាក់ទំនងជាមួយលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅតែល្អប្រសើរ ទោះបីមានការខ្វែងគំនិតគ្នាលើបញ្ហា Gaza ក៏ដោយ ពោលគឺបន្ទាប់ពីមេដឹកនាំទីក្រុងហ្ស៊េរុយសាឡិមប្រកាសទាត់ចោល ផែនការហ្គាហ្សា។

Advertisement

ការអះអាងយ៉ាងដូច្នេះ ធ្វើឡើង បន្ទាប់ពីមេដឹកនាំអ៊ីស្រាអែលរូបនេះ បានបដិសេធផែនការសម្រាប់តំបន់ Gaza ដែលដឹកនាំដោយសហរដ្ឋអាមេរិក។

លោក Trump បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅការិយាល័យ Oval Office ដែលពេលសួរនាំអំពីរឿងនេះ ឲ្យដឹងថា «ទំនាក់ទំនងគឺល្អប្រសើរ»។

កាលពីថ្ងៃអាទិត្យ លោក Netanyahu បានប្រកាសយ៉ាងច្បាស់លាស់ថា លោកជំទាស់នឹងផែនការសម្រាប់តំបន់ Gaza នោះ ដែលតម្រូវឱ្យអ៊ីស្រាអែលចាប់ផ្តើមដកកងកម្លាំងចេញ ស្របពេលជាមួយនឹងការដាក់អាវុធចុះរបស់ក្រុម Hamas។

ផែនការសម្រាប់តំបន់ Gaza, នេះគឺជាដំណាក់កាលចុងក្រោយនៃបទឈប់បាញ់ សម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលត្រូវបានប្រកាសកាលពីខែតុលា ប៉ុន្តែមិនបានបញ្ចប់ទាំងស្រុង នូវប្រតិបត្តិការរបស់អ៊ីស្រាអែលនៅក្នុងតំបន់នោះទេ។

ប្រតិបត្តិការរបស់អ៊ីស្រាអែលនៅ Gaza បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១,២៥០ នាក់ ចាប់តាំងពីមានបទឈប់បាញ់មក នេះបើយោងតាមក្រសួងសុខាភិបាលនៃតំបន់នោះ ដែលដំណើរការ ក្រោមការគ្រប់គ្រងរបស់ក្រុម Hamas ហើយតួលេខរបស់ក្រសួងនេះត្រូវបានអង្គការសហប្រជាជាតិចាត់ទុកថា អាចជឿទុកចិត្តបាន។

កងទ័ពអ៊ីស្រាអែលបានរាយការណ៍ពីការស្លាប់របស់ទាហានចំនួន ៥ នាក់នៅក្នុងជួរកងទ័ពរបស់ខ្លួនក្នុងអំឡុងពេលដូចគ្នានេះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា