លោក Zelensky ថា រុស្ស៊ី ទទួលបានមីស៊ីលបាលីស្ទិកកញ្ចប់ថ្មីពី កូរ៉េខាងជើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Zelensky ថា រុស្ស៊ី ទទួលបានមីស៊ីលបាលីស្ទិកកញ្ចប់ថ្មីពី កូរ៉េខាងជើង

លោក Zelensky ថា រុស្ស៊ី ទទួលបានមីស៊ីលបាលីស្ទិកកញ្ចប់ថ្មីពី កូរ៉េខាងជើង

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងកាលពីថ្ងៃ ចន្ទ ថា ប្រទេសរុស្ស៊ីទើបទទួលបានថែមទៀតនូវមីស៊ីលបាលីស្ទិកមួយចំនួនពីកូរ៉េខាងជើង ដើម្បីយកមកប្រើក្នុងសង្គ្រាមអ៊ុយក្រែន ។

Advertisement

លោក ហ្សេលេនស្គី បានបង្ហោះសារតាមបណ្តាញសង្គមតេលេក្រាមថា ខណៈទើបទទួលបានមីស៊ីលផ្លោងកញ្ចប់ថ្មី រុស្ស៊ីក៏ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំដាក់ពង្រាយកងកម្លាំងកូរ៉េខាងជើងថែមទៀតនៅលើទឹកដីរបស់ខ្លួនផងដែរ ។

ក្រៅពីនិយាយពីកិច្ចសហការយោធារវាងរុស្ស៊ី-កូរ៉េខាងជើង មេដឹកនាំអ៊ុយក្រែនរូបនេះ បានលើកឡើងថា កងកម្លាំងអ៊ុយក្រែនក៏ទើបតែបានវាយប្រហាររោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីមួយទីតាំងទៀតនៅទីក្រុង Tobolsk ក្នុងតំបន់ស៊ីបេរី ដែលស្ថិតនៅចម្ងាយជាង ២,៥០០គីឡូម៉ែត្រពីប្រទេសអ៊ុយក្រែន ។

លោកថា នេះគឺជាសមិទ្ធផលដ៏សំខាន់មួយរបស់អ្នកប្រយុទ្ធអ៊ុយក្រែន និងថា សមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ឥឡូវនេះនឹងបន្តពង្រីកកាន់តែខ្លាំងឡើង ។ យ៉ាងណា ភាគីរុស្ស៊ីនៅពុំទាន់ធ្វើការអត្ថាធិប្បាយភ្លាមៗ ចំពោះការអះអាងរបស់លោក ហ្សេលេនស្គី នៅឡើយទេ ។

យោងតាមមន្រ្តីទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន, កងអង្គភាពមីស៊ីលកូរ៉េខាងជើងបានចាប់ផ្តើមដាក់ពង្រាយនៅតំបន់ភាគខាងលិចប្រទេសរុស្ស៉ី ហើយអាចបំពាក់ជាមួយមីស៊ីលបាលីស្ទិកចំនួន ១២០គ្រាប់ និងប្រព័ន្ធបាញ់មីស៊ីល ៦គ្រឿង សម្រាប់ការវាយប្រហារប្រឆាំងអ៊ុយក្រែន ។

ចំណែកលោក ហ្សេលេនស្គី ក៏បានអះអាងដែរថា កូរ៉េខាងជើងត្រៀមដាក់ពង្រាយកងទ័ពប្រហែល ៥០,០០០នាក់ទៅកាន់រុស្ស៊ី ដើម្បីចូលរួមប្រយុទ្ធក្នុងសង្គ្រាមអ៊ុយក្រែន ៕


ប្រភព ៖ Anadolu និង Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា