លោក Trump ប្រកាសទារថ្លៃសំណងពីអ៊ីរ៉ង់ ទូទាត់ការខូចខាត ៥០ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump ប្រកាសទារថ្លៃសំណងពីអ៊ីរ៉ង់ ទូទាត់ការខូចខាត ៥០ឆ្នាំ

លោក Trump ប្រកាសទារថ្លៃសំណងពីអ៊ីរ៉ង់ ទូទាត់ការខូចខាត ៥០ឆ្នាំ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បានប្រកាសទាមទារសំណងពីអ៊ីរ៉ង់ ទូទាត់ចំពោះអ្វីដែលលោកហៅថា អំពើឃោរឃៅរបស់ទីក្រុងតេហេរ៉ង់ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ។

Advertisement

បើតាម anadolu , លោក Trump បានសរសេរ នៅលើបណ្តាញសង្គម Truth Social របស់លោកថា «ខ្ញុំ… កំពុងទាមទារសំណងពីអ៊ីរ៉ង់ ចំពោះមនុស្សទាំងអស់ដែលពួកគេបានសម្លាប់ និងបង្កឱ្យរងរបួសធ្ងន់ធ្ងរដោយសារគ្រាប់បែកបង្កប់តាមផ្លូវ»។ ប្រធានាធិបតីអាមេរិករូបនេះក៏បានទាមទារសំណងសម្រាប់ «អ្នកតវ៉ាគ្មានកំហុសរាប់សែននាក់» ដែលត្រូវបានសម្លាប់ដោយរដ្ឋាភិបាលអ៊ីរ៉ង់ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះផងដែរ។

លោកបានបញ្ជាក់ទៀតថា ប្រាក់សំណងទាំងនោះគួរតែត្រូវបានផ្តល់ជូនដល់ក្រុមគ្រួសារនៃជនរងគ្រោះដែលបានស្លាប់ នៅលើនាវា USS Cole ក្នុងអំឡុងពេលការវាយប្រហារមួយ កាលពីឆ្នាំ ២០០០ និងជនរងគ្រោះរាប់ពាន់នាក់ផ្សេងទៀត ដែលបានស្លាប់ ឬ រងរបួសក្នុងសមរភូមិ។

នៅក្នុងការបង្ហោះបន្តបន្ទាប់មកទៀត, លោក Trump បានលើកឡើងថា ទីក្រុងតេហេរ៉ង់គួរតែ «ទទួលខុសត្រូវចំពោះការខូចខាត និងការស្លាប់ដែលបង្កឡើងដល់ប្រជាជននៃប្រទេសលីបង់ ស៊ីរី យេម៉ែន និងតំបន់ហ្គាហ្សា»។

ការទាមទារដ៏ម៉ឺងម៉ាត់នេះធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា តំណាងរបស់អ៊ីរ៉ង់កំពុងស្វែងរកសំណងសម្រាប់ការខូចខាត ដែលបណ្តាលមកពីសង្គ្រាមក្នុងតំបន់ រយៈពេល៥ខែ ដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើម នៅថ្ងៃទី២៨ ខែកុម្ភៈ។

លោក Trump បានច្រានចោលការអះអាងទាំងនេះ ដោយបញ្ជាក់ថា ការផ្តល់សំណងដល់អ៊ីរ៉ង់គឺមិនដែលត្រូវបានលើកឡើងឡើយ ក្នុងអំឡុងពេលនៃការចរចា។ លោកបានបញ្ជាក់ថា លោកបានណែនាំដល់តំណាងសហរដ្ឋអាមេរិកឱ្យដាក់បញ្ចូលការទាមទារទាំងនេះ ទៅក្នុងការចរចា នាពេលអនាគត ទាំងអស់៕

ប្រភព ៖ anadolu , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា