ប៉ូឡូញ គ្រោងផ្ទេរយន្តហោះចម្បាំង MiG-29 ចំនួន ៤ គ្រឿងទៅឱ្យ អ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៉ូឡូញ គ្រោងផ្ទេរយន្តហោះចម្បាំង MiG-29 ចំនួន ៤ គ្រឿងទៅឱ្យ អ៊ុយក្រែន

ប៉ូឡូញ គ្រោងផ្ទេរយន្តហោះចម្បាំង MiG-29 ចំនួន ៤ គ្រឿងទៅឱ្យ អ៊ុយក្រែន

វ៉ាសូវី ៖ ប្រទេសប៉ូឡូញមានគម្រោងច្បាស់លាស់មួយ នៅក្នុងការផ្ទេរយន្តហោះចម្បាំងចូលនិវត្តន៍ MiG-29 ចំនួន ៤គ្រឿងទៅឱ្យប្រទេសអ៊ុយក្រែន ។

បើតាម Militarnyi, ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសប៉ូឡូញ លោក Vasyl Bodnar និយាយថា យន្តហោះចម្បាំង MiG-29 ទាំង ៤គ្រឿង នឹងត្រូវដកចេញពីកងកម្លាំងប្រដាប់អាវុធប៉ូឡូញ ហើយផ្ទេរទៅឱ្យកងទ័ពអ៊ុយក្រែន ។

ទន្ទឹមគ្នា ក្រុមអ្នកជំនាញអ៊ុយក្រែនបានចុះត្រួតពិនិត្យយន្តហោះទាំងនេះ និងបានសន្និដ្ឋានថា ពួកវាត្រូវការការជួសជុល និងធ្វើទំនើបកម្ម ដែលនឹងចំណាយថវិកាច្រើន មុនពេលពួកវាអាចយកទៅប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធបាន ។

យ៉ាងណា ឯកអគ្គរដ្ឋទូតអ៊ុយក្រែនបានអះអាងថា ឧបសគ្គសំខាន់ គឺការខ្វះថវិកា និងការខ្វះឧបករណ៍ចាំបាច់ សម្រាប់ការជួសជុល និងធ្វើទំនើបកម្ម ដែលបច្ចុប្បន្នទាំងអ៊ុយក្រែន និងប៉ូឡូញសុទ្ធតែមានកម្រិត ។

យន្តហោះចម្បាំង MiG-29 គឺជាយន្តហោះចម្បាំងម៉ាស៊ីនភ្លោះដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតមួយរបស់សហភាពសូវៀត ។

Advertisement

ចាប់តាំងពីត្រូវបានដាក់ឱ្យប្រើប្រាស់ដំបូងនៅឆ្នាំ១៩៨៣ យន្តហោះចម្បាំងជំនាន់ទី៤នេះ រចនាឡើងយ៉ាងពិសេស ដើម្បីប្រជែងជាមួយយន្តហោះចម្បាំងអាមេរិក ដូចជា F-15 Eagle និង F-16 Fighting Falcon ។

យន្តហោះ MiG-29 មានសមត្ថភាពហោះហើរក្នុងល្បឿនលឿនជាងសំឡេង ២ ដង ឬប្រហែល ២,៤០០គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងកម្ពស់ប្រតិបត្តិការរហូតដល់ ១៨,០០០ម៉ែត្រ ។

យន្តហោះ MiG-29 ត្រូវបានបំពាក់ដោយម៉ាស៊ីនទួរប៊ីន Klimov RD-33 ចំនួន ២គ្រឿង ដែលផ្តល់កម្លាំងជំរុញដ៏ខ្លាំងក្លា ខណៈដែលប្រព័ន្ធអាវុធវិញ មានកាំភ្លើងយន្តស្វ័យប្រវត្តិទំហំ ៣០មីលីម៉ែត្រ និងមានបំពាក់មីស៊ីលបាញ់ពីអាកាសទៅអាកាស ក៏ដូចជាគ្រាប់បែកដែលមានភាពជាក់លាក់ខ្ពស់ចំនួន ៧កន្លែង ។

យន្តហោះ MiG-29 ស៊េរីចាស់ មានតម្លៃចាប់ពី ១១ ទៅ ២៥ លានដុល្លារក្នុងមួយគ្រឿង។ ប៉ុន្តែ សម្រាប់យន្តហោះម៉ូដែលទំនើបៗ ដែលមានបំពាក់បច្ចេកវិទ្យាប្រយុទ្ធចុងក្រោយបំផុត តម្លៃអាចកើនឡើងចន្លោះពី ៤០ ទៅ ៥៥ លានដុល្លារក្នុងមួយគ្រឿង ៕

ប្រភព ៖ Militarnyi ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា