ប្រធានគណៈកម្មការជំនាញរដ្ឋសភា៖ បញ្ញាសិប្បនិម្មិតមិនអាចជំនួសវេជ្ជបណ្ឌិត ឬបុគ្គលិកសុខាភិបាលបានទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានគណៈកម្មការជំនាញរដ្ឋសភា៖ បញ្ញាសិប្បនិម្មិតមិនអាចជំនួសវេជ្ជបណ្ឌិត ឬបុគ្គលិកសុខាភិបាលបានទេ

ប្រធានគណៈកម្មការជំនាញរដ្ឋសភា៖ បញ្ញាសិប្បនិម្មិតមិនអាចជំនួសវេជ្ជបណ្ឌិត ឬបុគ្គលិកសុខាភិបាលបានទេ

មន្ត្រីជាន់ខ្ពស់រដ្ឋសភាបានលើកឡើងថា បញ្ញាសិប្បនិម្មិត មិនអាចជំនួសវេជ្ជបណ្ឌិត ឬបុគ្គលិកសុខាភិបាលនោះទេ តែបញ្ញាសិប្បនិម្មិត អាចជួយបុគ្គលិកសុខាភិបាលគ្រប់គ្រងទិន្នន័យព័ត៌មាន និងកាត់បន្ថយបន្ទុកផ្នែករដ្ឋបាល ។

Advertisement

ក្នុងកិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ីប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល ក្រោមមូលបទ «ការគ្របដណ្តប់សុខភាពជាសាកលក្នុងយុគសម័យនៃការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត» នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភាកម្ពុជា បានថ្លែងថា បញ្ញាសិប្បនិម្មិត កំពុងផ្លាស់ប្តូរអ្វីដែលអាចធ្វើទៅបានក្នុងការថែទាំសុខភាព។ បញ្ញាសិប្បនិម្មិត អាចជួយបុគ្គលិកសុខាភិបាលគ្រប់គ្រងទិន្នន័យព័ត៌មាន គាំទ្រការធ្វើសេចក្តីសម្រេចចិត្ត កែលម្អប្រព័ន្ធជូនដំណឹង និងកាត់បន្ថយបន្ទុកផ្នែករដ្ឋបាល។ ប៉ុន្តែបញ្ញាសិប្បនិម្មិត មិនមែនជាការជំនួសវេជ្ជបណ្ឌិត គិលានុបដ្ឋា យិកា ឬបុគ្គលិកសុខាភិបាលតាមសហគមន៍នោះទេ ។

លោកជំទាវសង្កត់ធ្ងន់ថា បច្ចេកវិទ្យាដែលត្រូវបានប្រើប្រាស់ដោយគ្មានការទទួលខុសត្រូវ អាចធ្វើឱ្យវិសមភាពកាន់តែធ្ងន់ធ្ងរឡើង។ នវានុវត្តន៍ដែលគ្មានការការពារផ្នែកសីលធម៌ អាចធ្វើឱ្យទំនុកចិត្តលើប្រព័ន្ធសុខាភិបាលជារួម ចុះអន់ខ្សោយ ។

ក្នុងវេទិកាដែលមានសមាជិកចំនួន៣១ប្រទេសនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកចូលរួមផងនោះ លោកជំទាវ ឡោក ខេង បានរំលេចពីសមិទ្ធផលក្នុងវិស័យសុខាភិបាលដែលកម្ពុជាសម្រេចបាន នោះគឺការកែលម្អសុខភាពសាធារណៈ ដោយបានកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារ ពង្រីកការគ្របដណ្តប់ការចាក់វ៉ាក់សាំង និងពង្រឹងការឆ្លើយតបចំពោះជំងឺឆ្លងនានា។ ជាក់ស្តែង សមិទ្ធផលរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺជាប្រភពនៃមោទនភាពជាតិ។ រដ្ឋសភាកម្ពុជា ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងសមិទ្ធផលទាំងនេះផងដែរ ។

ចំណែកឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ប្រព័ន្ធសុខាភិបាលដែលមានភាពធន់ពិតប្រាកដ គឺជាប្រព័ន្ធដែលអាចការពារប្រជាជន តាមរយៈមន្ទីរពេទ្យ មណ្ឌលសុខភាព បន្តដំណើរការបាន ,បុគ្គលិកសុខាភិបាលត្រៀមខ្លួនជានិច្ចស្របតាមខ្លឹមសារស្នូលនៃសុខភាពតែមួយគឺ សុខភាពមនុស្ស សុខភាពសត្វ និងសុខភាពបរិស្ថាន ជាការទទួលខុសត្រូវរួមតែមួយ។ ការកែទម្រង់ទាំងនេះ ត្រូវអនុវត្តសន្សឹមៗក្នុងរយៈពេលច្រើនឆ្នាំ និងត្រូវរួមបញ្ចូលនូវអភិក្រ សុខភាពតែមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាគាំទ្រយ៉ាងពេញទំហឹង ។

ទាក់ទងនឹងបញ្ញាសិប្បនិម្មិតឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា បញ្ញាសិប្បនិម្មិត ក្នុងវិស័យសុខាភិបាល បានពង្រឹងសមត្ថភាពមនុស្ស តែមិនត្រូវកាត់បន្ថយការទទួលខុសត្រូវរបស់មនុស្សឡើយ ។ នវានុវត្តន៍មិនអាចជំនួសក្តីមេត្តាករុណា បច្ចេកវិទ្យា មិនអាចជំនួសការទទួលខុសត្រូវ និងប្រសិទ្ធភាពមិនអាចជំនួសសមធម៌ បានទាំងអស់នោះទេ។ ដូច្នេះ បច្ចេកវិទ្យា ត្រូវតែស្ថិតនៅក្នុងបម្រើមនុស្សជានិច្ច ។

ចំណែកឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា មានប្រសាសន៍ថា នេះជាលើកទី១ ដែលសភាកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកានេះ ។ការធ្វើជាម្ចាស់ផ្ទះនៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩នេះ គឺជាសក្ខីភាពនៃការជឿទុកចិត្តពីអន្តរជាតិមកលើកម្ពុជា នៅក្នុងការរួមវិភាគទានដ៏ថ្លៃថ្លា និងការប្តេជ្ញាចិត្តដ៏មោះមុតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសភាលើបញ្ហាសុខភាពសកល និងដើម្បីជំរុញលើកកម្ពស់ប្រព័ន្ធសុខាភិបាល ឱ្យកាន់តែមានភាពធន់ និងបរិយាបន្ន តាមរយៈកិច្ចសហការលើវិស័យនីតិកម្ម ឈានទៅសម្រេចបានការគ្របដណ្តប់ សុខភាពជាសកល (UHC) ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕

អត្ថបទ៖ វណ្ណលុក
រូប៖ ហេង សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា