សមត្ថកិច្ចកំពុងតាមចាប់មេឈ្មួញដែលលួចនាំចូលសាច់បង្កក១តោនពីប្រទេសថៃតាមច្រករបៀង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សមត្ថកិច្ចកំពុងតាមចាប់មេឈ្មួញដែលលួចនាំចូលសាច់បង្កក១តោនពីប្រទេសថៃតាមច្រករបៀង

សមត្ថកិច្ចកំពុងតាមចាប់មេឈ្មួញដែលលួចនាំចូលសាច់បង្កក១តោនពីប្រទេសថៃតាមច្រករបៀង

សាច់បង្កកជាង១តោន ច្រកជាកេសចំនួន៩៣ កេស ដែលជាទំនិញលួចនាំចូលពីប្រទេសថៃដោយខុសច្បាប់ ត្រូវបានកងកម្លាំងយោធា និងនគរបាលការពារព្រំដែនគោក បង្រ្កាប​បានកាលពីព្រឹកព្រលឹមថ្ងៃអង្គារ៍ ទី១១ ខែសីហា ឆ្នាំ២០២៦នេះ​។ សមត្ថកិច្ចក៏បានរឹបអូសរទេះអូសទំនិញចំនួន១ផងដែរ។
 
ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា​សាច់បង្កកទាំងនោះ​ត្រូវ​បាន​ឈ្មួញលួចនាំចូលពីប្រទេសថៃ ​តាមច្រករបៀងនៅជាប់ព្រំដែន ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។​
 
ប្រតិបត្តិការបង្រ្កាបទំនិញខុសច្បាប់នេះ ដឹកនាំដោយ​លោកអនុសេនីយ៍ត្រី ញ៉ែម សុភក្រ្ត មេបញ្ជាការរងកងអនុសេនាធំទី១ សហការជាមួយកម្លាំងវរការពារព្រំដែនគោគ៨១៥ ធ្វើការពួនស្ទាក់ នៅត្រង់ចំណុចភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
 
បើតាមលោក ឯកឧត្តម គឹម មាសសុខសីហា ក្រោយការបង្ក្រាប វត្ថុតាងទាំងអស់ត្រូវបាន ប្រគល់ជូនកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដើម្បីបន្តនីតិវិធី។ ចំណែកឯមេខ្លោងដែលជាឈ្មួញលួចនាំចូលទំនិញពីប្រទេសថៃ ត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីយកមកចាត់វិធានការតាមផ្លូវច្បាប់៕

Advertisement

សៅ សុខអេង 

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា