អគ្គនាយកស៊ីម៉ាក៖ ថៃខិតខំកែប្រែប្រកែកទម្លាក់កំហុស​ និងបង្វែរសាច់រឿងពិត​ប្រឌិតរឿងថ្មី​ ដើម្បីលាក់បាំងនូវមហាពុតត្បុតរបស់ខ្លួន! | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អគ្គនាយកស៊ីម៉ាក៖ ថៃខិតខំកែប្រែប្រកែកទម្លាក់កំហុស​ និងបង្វែរសាច់រឿងពិត​ប្រឌិតរឿងថ្មី​ ដើម្បីលាក់បាំងនូវមហាពុតត្បុតរបស់ខ្លួន!

អគ្គនាយកស៊ីម៉ាក៖ ថៃខិតខំកែប្រែប្រកែកទម្លាក់កំហុស​ និងបង្វែរសាច់រឿងពិត​ប្រឌិតរឿងថ្មី​ ដើម្បីលាក់បាំងនូវមហាពុតត្បុតរបស់ខ្លួន!

ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក បានសរសេរនៅលើបណ្ដាញសង្គមនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះថា អស់ឆ្ងល់ហ្នង! ថៃខិតខំកែប្រែប្រកែកទម្លាក់កំហុស​ និងបង្វែរសាច់រឿងពិត​ប្រឌិតរឿងថ្មី​ ដើម្បីលាក់បាំងនូវមហាពុតត្បុតរបស់ខ្លួន!​ ក្នុងគោលបំណងមួលបង្កាច់កម្ពុជានូវតួលេខជនភៀសសឹកចំនួនជាង​ ៦៥០.០០០នាក់នៃរបាយការណ៍អង្គការសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិលើកឡើង​!។

Advertisement

អគ្គនាយកស៊ីម៉ាកបានបញ្ជាក់ថា​ តំបន់ស៊ីវិលជាក្រុង និងភូមិចំនួន៣៤៩ ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីសង្គ្រាមដោយសារការបាញ់ផ្លោងគ្រាប់បែកចង្កោម​ ការទម្លាក់គ្រាប់បែក​និងគ្រាប់យុទ្ធភណ្ឌទូទៅ​ គឺមានចំនួន៩១​.៤១១គ្រួសារ​ គិតជាមនុស្សរាយមានចំនួន៣៦៤.៩៨៤នាក់​! បច្ចុប្បន្ននេះអង្គភាពCMACបានបញ្ចប់ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពានរួចរាល់ហើយបានចំនួន៣៣៥ភូមិ ដែលមានផ្ទៃដីរងផលប៉ះពាល់ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមចំនួនជាង៣.៨០០​គីឡូម៉ែត្រក្រឡា!! តួលេខនេះមិនគិតចំនួនក្រុង​ ភូមិឋាន​ និងចំនួនប្រជាជន​ ដែលបានរត់បោះបង់ចោលដោយសារការភ័យខ្លាចនៃសង្គ្រាមហើយរងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមនោះទេ!

ភស្តុតាងក្រៅពីជនរងគ្រោះ​ នៅមានប្រាង្គប្រាសាទបុរាណខ្មែរ​ ផ្ទះសំបែងប្រជាពលរដ្ឋ​ សាលារៀន​ មន្ទីរពេទ្យ​ វត្តអារាម​ អគារតូចធំ​….រាប់ម៉ឺនខ្នងដែលរងការបំផ្លិចបំផ្លាញយ៉ាងកម្រោលឃោរឃៅ​ដោយការបាញ់ផ្លោងគ្រាប់បែកចង្កោម​ ការទម្លាក់គ្រាប់បែក​ និងអាវុធ/សារធាតុគីមី​ កំពុងតែឈរទន្ទឹងរង់ចាំយ៉ាងសង្វេក”រកយុត្តិធម៌”! ។
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា