ឯកឧត្តម ហេង រតនា៖ ថៃខិតខំបង្វែរសាច់រឿងពិត ​ប្រឌិតរឿងថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ហេង រតនា៖ ថៃខិតខំបង្វែរសាច់រឿងពិត ​ប្រឌិតរឿងថ្មី

ឯកឧត្តម ហេង រតនា៖ ថៃខិតខំបង្វែរសាច់រឿងពិត ​ប្រឌិតរឿងថ្មី

ឯកឧត្តម ហេង រតនា អគ្គនាយក​នៃមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) បានរិះគន់ប្រទេសថៃថា ខិតខំប្រកែកមិនទទួលស្គាល់កំហុស​ ហើយបង្វែរសាច់រឿងពិត ​ប្រឌិតរឿងថ្មី​ ដើម្បីលាក់បាំងនូវមហាពុតត្បុតរបស់​ខ្លួន​ ក្នុងគោលបំណងមួលបង្កាច់កម្ពុជានូវតួលេខជនភៀសសឹកខ្មែរជាង​ ៦៥ម៉ឺននាក់ ដែលបង្ហាញនៅក្នុងរបាយការណ៍របស់អ្នករាយការណ៍សិទ្ធិមនុស្សអង្គការសហប្រជាជាតិ​។
 
ការឆ្លើយតបរបស់អគ្គនាយក CMAC នេះធ្វើឡើងបន្ទាប់ពីមានការចេញមកបកស្រាយពីភាគីទាហានថៃថា ខ្លួនមិនបានទម្លាក់គ្រាប់បែកទៅលើទីតាំងជនស៊ីវិលកម្ពុជា និងទីតាំងសម្បត្តិបេតិកភណ្ឌវប្បធម៌នៅតាមព្រំដែនកម្ពុជា-ថៃទេ។
 
អគ្គនាយក CMAC បានបញ្ជាក់នៅលើបណ្តាញសង្គមកាលពីថ្ងៃទី១១ ខែសីហានេះថា តំបន់ស៊ីវិលជាក្រុង និងភូមិចំនួន ៣៤៩ បានរងផលប៉ះពាល់ដោយផ្ទាល់ពីសង្គ្រាមដោយសារការបាញ់ផ្លោងគ្រាប់បែកចង្កោម​ ការទម្លាក់គ្រាប់​បែក​ និងគ្រាប់យុទ្ធភណ្ឌទូទៅ។​ ប្រជាជនរងផលប៉ះពាល់មានចំនួនជាង ៩ម៉ឺនគ្រួសារ​ ស្មើនឹងចំនួនមនុ​ស្ស ៣៦ម៉ឺន៥ពាន់នាក់។
 
ឯកឧត្តម ហេង រតនា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ អង្គភាពស៊ីម៉ាក់បានបញ្ចប់ការស្រាវជ្រាវព័ត៌មានពីសំណល់យុទ្ធភណ្ឌ ដែលសល់ពីសង្គ្រាមសៀមឈ្លានពានរួចរាល់បានចំនួន ៣៣៥ភូមិ ដែលមានផ្ទៃដីរងផលប៉ះពាល់ជាង ៣ ៨០០គីឡូម៉ែត្រក្រឡា​។ តួរលេខខាងលើនេះមិនទាន់រាប់បញ្ចូលចំនួនក្រុង ភូមិឋាន និងចំនួនប្រជាជន ដែលបានបោះបង់ចោល​ផ្ទះសម្បែង ដោយសារការភ័យខ្លាចសង្គ្រាមទេ។
 
ទោះបីជាភាគីថៃខិតខំប្រកែកមិនទទួលស្គាល់ការពិតក៏ដោយ ក៏ឯកឧត្តម ហេង រតនា បញ្ជាក់ថា កម្ពុជាមានភស្តុតាងជាច្រើនក្រៅពីប្រជាជនកម្ពុជាដែលជាជនរងគ្រោះផ្ទាល់ ក្នុងនោះនៅការខូចខាតប្រាង្គប្រាសាទបុរាណខ្មែរ ផ្ទះសំបែងប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងអគារតូចធំរាប់ម៉ឺនខ្នង ដែលរងការបំផ្លិចបំផ្លាញយ៉ាងកំរោលឃោរឃៅ ដោយការទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម និងអាវុធមានសារធាតុគីមីជាដើម។
 
សូមបញ្ជាក់ថា នៅថ្ងៃអង្គារ៍ទី១១ ខែសីហានេះ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទីតាំងមណ្ឌលសុខភាពតេជោមរកត ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីតាំងរងការវាយប្រហារពីសំណាក់កងកម្លាំងយោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥ ដោយការទម្លាក់គ្រាប់​បែកពីយន្តហោះចម្បាំង F-16 ការបាញ់គ្រាប់ផ្លោងប្រភេទ ១៥៥mm គ្រាប់បែកចង្កោម និងដ្រូនជាច្រើនគ្រាប់ បណ្តាលឱ្យមណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធជុំវិញត្រូវរងការបំផ្លិចបំផ្លាញ និងខូចខាតយ៉ាងដំណំ ៕

Advertisement

សេង បារាំង AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា