អាជ្ញាធរមីន ៖ សមិទ្ធផលជិត ២០ឆ្នាំបានបង្កើតសហគមន៍សុវត្ថិភាព តែបច្ចុប្បន្នកំពុងប្រឈម «បន្ទុកមនុស្សធម៌ថ្មី» បង្កដោយថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរមីន ៖ សមិទ្ធផលជិត ២០ឆ្នាំបានបង្កើតសហគមន៍សុវត្ថិភាព តែបច្ចុប្បន្នកំពុងប្រឈម «បន្ទុកមនុស្សធម៌ថ្មី» បង្កដោយថៃ

អាជ្ញាធរមីន ៖ សមិទ្ធផលជិត ២០ឆ្នាំបានបង្កើតសហគមន៍សុវត្ថិភាព តែបច្ចុប្បន្នកំពុងប្រឈម «បន្ទុកមនុស្សធម៌ថ្មី» បង្កដោយថៃ

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងអំពីកង្វល់បន្ទុកមនុស្សធម៌ថ្មីដែលបង្កឡើងដោយប្រទេសថៃ ខណៈតំបន់មួយចំនួនដែលដែលធ្លាប់ត្រូវបានបោសសម្អាត និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ដោយសុវត្ថិភាព ក៏ត្រូវរងផលប៉ះពាល់សាជាថ្មី ដែលស្ថានភាពនេះបានបង្កើនតម្រូវការបន្ទាន់សម្រាប់ការសិក្សាស្រាវជ្រាវទីតាំងជាថ្មី ។

Advertisement

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៥ (CfRV) នៅទីស្នាក់ការអាជ្ញាធរមីនកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីនបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលី អ៊ីតាលី លុចសំបួ និងនូវែលសេឡង់ ព្រមទាំង UNDP និងដៃគូអភិវឌ្ឍន៍ទាំងអស់ ចំពោះការបន្តគាំទ្រនិងភាពជាដៃគូដ៏មានតម្លៃក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។ឯកឧត្តមបន្តថា រយៈពេលជិត២០ឆ្នាំនៃគម្រោងបោសសម្អាតមីននៅកម្ពុជា បានបោសសម្អាតនិងរំដោះដីដែលមានមីនចំនួន៤២៧គីឡូម៉ែត្រការ៉េប្រគល់ជូនពលរដ្ឋប្រើប្រាស់ដោយសុវត្ថិភាពដើម្បីលើកកម្ពស់ជីវភាពកសិកម្ម និងការអភិវឌ្ឍសហគមន៍។ផ្ទៃដីដែលត្រូវបានបោសសម្អាតរួចហើយស្មើនឹង១៣.៥% នៃផ្ទៃដីបោសសម្អាតមីនសរុបចំនួន ៣ ៦៣៤ គីឡូម៉ែត្រការ៉េ។

ទន្ទឹមនឹងការបង្ហាញសមិទ្ធផលទាំងនេះឯកឧត្តមបណ្ឌិត លី ធុជ ក៏បានលើកអំពីកង្វល់បន្ទុកមនុស្សធម៌ថ្មី ដែលបង្កឡើងដោយជម្លោះព្រំដែនកម្ពុជា-ថៃ។ឯកឧត្តមបានមានប្រសាសន៍ថា តំបន់មួយចំនួនដែលដែលធ្លាប់ត្រូវបានបោសសម្អាត និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ដោយសុវត្ថិភាព ក៏ត្រូវរងផលប៉ះពាល់សាជាថ្មីផងដែរ ដោយស្ថានភាពនេះបានបង្កើនតម្រូវការបន្ទាន់សម្រាប់ការសិក្សាស្រាវជ្រាវទីតាំង ការបោសសម្អាត និងការអប់រំអំពីហានិភ័យ។

ជាមួយគ្នានេះឯកឧត្តមបណ្ឌិត លី ធុជ បានអំពាវនាវឱ្យដៃគូអភិវឌ្ឍន៍ និងមិត្តភក្តិអន្តរជាតិ បន្តផ្តល់ការគាំទ្រ និងសាមគ្គីភាពជាមួយកម្ពុជា ដើម្បីរួមគ្នាការពារជីវិតប្រជាពលរដ្ឋ ស្តារសហគមន៍ឱ្យមានសុវត្ថិភាពឡើងវិញ និងរក្សាសមិទ្ធផលដែលកម្ពុជាសម្រេចបានតាមរយៈកិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាព និងសកម្មភាពមីនអស់រយៈពេលជាច្រើនទសវត្សរ៍។

គួរជម្រាបថា គម្រោងបោសសម្អាតមីននៅកម្ពុជាចាប់ផ្តើមតាំងពីឆ្នាំ២០០៦ ។គិតមកដល់ពេលនេះអនុវត្តបាន៤ដំណាក់កាលហើយ ដោយមួយដំណាក់កាលមានរយៈពេល៥ឆ្នាំ។គម្រោងទាំងមូល មានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី អ៊ីតាលី លុចសំបួ និងនូវែលសេឡង់ ព្រមទាំងកម្មវិធីអភិវឌ្ឍន៍អង្គសហប្រជាជាតិ( UNDP) និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត។

បន្ទាប់ពីអនុវត្តបាន៤ដំណាក់កាលគម្រោងបានឈានចូលដំណាក់កាលទី៥ ដែលមានរយៈពេលពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ដោយផ្តោតលើការភ្ជាប់សកម្មភាពមីនជាមួយការអភិវឌ្ឍមនុស្ស ជីវភាព ការគាំពារជនរងគ្រោះ សមភាពយេនឌ័រ និងការប្រើប្រាស់ដីដែលបានបោសសម្អាតឱ្យមានផលិតភាព។

ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា កម្ពុជានឹងបន្តអនុវត្តគម្រោងបោសសម្អាតមីនដំណាក់កាលទី៥ ប្រកបដោយប្រសិទ្ធភាព និងបន្តអនុវត្តគោលនយោបាយជាតិសកម្មភាពមីន ២០២៦–២០៣៥ ដើម្បីការពារជីវិត សុវត្ថិភាព និងជីវភាពប្រជាពលរដ្ឋ និងឈានទៅសម្រេចគោលដៅ កម្ពុជាគ្មានផលប៉ះពាល់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ៕
ដោយ៖សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា