ស៊ីរី ឲ្យអន្តរជាតិចូលយកសារធាតុផលិតគ្រាប់បែកនុយក្លេអ៊ែរចេញពីប្រទេសខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស៊ីរី ឲ្យអន្តរជាតិចូលយកសារធាតុផលិតគ្រាប់បែកនុយក្លេអ៊ែរចេញពីប្រទេសខ្លួន

ស៊ីរី ឲ្យអន្តរជាតិចូលយកសារធាតុផលិតគ្រាប់បែកនុយក្លេអ៊ែរចេញពីប្រទេសខ្លួន

ដាម៉ាស ៖ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ របស់អង្គការសហប្រជាជាតិ ហៅកាត់ IAEA នឹងបញ្ជូនក្រុមអ្នកជំនាញចូលទៅយកសារធាតុចម្រាញ់ផលិតជាគ្រាប់បែកនុយក្លេអ៊ែរ ចេញពីទីតាំងសម្ងាត់មួយ នៅក្នុងប្រទេសស៊ីរី ក្រោយពីមានកិច្ចព្រមព្រៀងរវាង ស៊ីរី, អ៊ីស្រាអែល និងទីភ្នាក់ងារ IAEA ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Axios នៅថ្ងៃអង្គារនេះ ។

Advertisement

ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ, ទីភ្នាក់ងារ IAEA នឹងទៅដឹកជញ្ជូនសម្ភារៈនុយក្លេអ៊ែរ ដែលរក្សាទុក នៅទីតាំងលេខ ៩៩ ។ សម្ភារៈទាំងនេះគឺជាសំណល់នៃកម្មវិធីនុយក្លេអ៊ែរ របស់អតីតមេដឹកនាំស៊ីរី លោក Bashar al-Assad ហើយអាចត្រូវបានប្រើប្រាស់ ដើម្បីប៉ុនប៉ងផលិតជាគ្រាប់បែក។

កិច្ចព្រមព្រៀងនេះកើតមានឡើង នៅពេលដែលរដ្ឋាភិបាលថ្មីរបស់ស៊ីរី ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Ahmed al-Sharaa កំពុងធ្វើសកម្មភាព ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីបណ្តាប្រទេសលោកខាងលិច និងស្តារឡើងវិញនូវជំហររបស់ប្រទេសខ្លួន នៅលើឆាកអន្តរជាតិ បន្ទាប់ពីសង្គ្រាមស៊ីវិល រយៈពេល ១ ទសវត្សរ៍កន្លះ។

បន្ទាប់ពីលោក al-Sharaa ឡើងកាន់អំណាចនៅស៊ីរី, ទីភ្នាក់ងារ IAEA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយរដ្ឋាភិបាលរបស់លោក ដែលអនុញ្ញាតឱ្យមានការចុះត្រួតពិនិត្យនៅរោងចក្រ Al-Kibar និងទីតាំងជាច្រើនទៀតដែលពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរសម្ងាត់របស់លោក al-Assad ។

ជាមួយគ្នានេះ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ក៏បានប្រកាសចាត់ទុកកិច្ចព្រមព្រៀងនេះ ធ្វើឡើង ដើម្បីទប់ស្កាត់ការកើនឡើងនៃភាពតានតឹង នៅក្នុងតំបន់ ដោយសារតែអ៊ីស្រាអែលធ្លាប់បានពិចារណា លើការវាយប្រហារទីតាំងនោះម្តងទៀត ព្រោះ នៅតែមានការសង្ស័យ។

បើតាម firstpost, នៅឆ្នាំ២០០៧ អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើរោងចក្រថាមពលនុយក្លេអ៊ែរ Al-Kibar របស់ស៊ីរី និងបានបំផ្លាញកម្មវិធីនុយក្លេអ៊ែរភាគច្រើនរបស់លោក អាសាដ។ ប៉ុន្តែ សម្ភារៈនុយក្លេអ៊ែរមួយចំនួននៅតែមានសេសសល់នៅតាមទីតាំង ដែលលែងដំណើរការ ។

ប្រភព ៖ firstpost, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា