ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះសង្កេតការណ៍ផ្ទៀងផ្ទាត់នៅចំណុចផ្ទះប្រជាជនស៊ីវិលចំនួន១១៤ខ្នង រងផលប៉ះពាល់ទាំងស្រុងដោយការឈ្លាន​ពានរ​​បស់យោធាថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះសង្កេតការណ៍ផ្ទៀងផ្ទាត់នៅចំណុចផ្ទះប្រជាជនស៊ីវិលចំនួន១១៤ខ្នង រងផលប៉ះពាល់ទាំងស្រុងដោយការឈ្លាន​ពានរ​​បស់យោធាថៃ

ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះសង្កេតការណ៍ផ្ទៀងផ្ទាត់នៅចំណុចផ្ទះប្រជាជនស៊ីវិលចំនួន១១៤ខ្នង រងផលប៉ះពាល់ទាំងស្រុងដោយការឈ្លាន​ពានរ​​បស់យោធាថៃ

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចផ្ទះប្រជាជនស៊ីវិលចំនួន១១៤ខ្នង រងផលប៉ះពាល់ទាំងស្រុង ហើយប្រជាជនសរុបចំនួន ៥១១នាក់ (ស្រីចំនួន ២៦៨នាក់) នៅមិនទាន់អាចត្រលប់ទៅលំនៅឋានវិញបាន ដែលស្ថិតនៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នេះ​បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។

Advertisement

សូមគូសបញ្ជាក់ផងដែរថា លំនៅឋានដែលរងផលប៉ះពាល់ទាំងស្រុងនោះ គឺសុទ្ធសឹងតែជាផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ដែលកំពុងរស់នៅ ហើយត្រូវបានកងកម្លាំងយោធាថៃវាយប្រហារលើទីតាំងនេះតាមរយៈការទម្លាក់គ្រាប់ពីយន្តហោះចម្បាំង F-16 និងការបាញ់ផ្លោងអាវុធធុនធ្ងន់ជាច្រើនប្រភេទ កាលពីខែធ្នូ ឆ្នាំ២០២៥។ ការវាយប្រហារទាំងនេះ បានបណ្តាលឱ្យមានការខូចខាត និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងធ្វើឱ្យប្រជាពលរដ្ឋជាច្រើនរូបមិនអាចត្រឡប់មករស់នៅ និងប្រកបរបរចិញ្ចឹមជីវិតនៅក្នុងភូមិឋានរបស់ពួកគេវិញដោយសុវត្ថិភាពបាននៅឡើយទេ។
កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា