Financial Times ៖ អឺរ៉ុបនឹងអស់តម្លៃ បើអ៊ុយក្រែនក្លាយជាសមាជិក ព្រោះពុករលួយធ្ងន់ធ្ងរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Financial Times ៖ អឺរ៉ុបនឹងអស់តម្លៃ បើអ៊ុយក្រែនក្លាយជាសមាជិក ព្រោះពុករលួយធ្ងន់ធ្ងរ

Financial Times ៖ អឺរ៉ុបនឹងអស់តម្លៃ បើអ៊ុយក្រែនក្លាយជាសមាជិក ព្រោះពុករលួយធ្ងន់ធ្ងរ

កៀវ ៖ «ប្លុកអឺរ៉ុបទាំងមូលនឹងអស់តម្លៃ ប្រសិនបើមានអ៊ុយក្រែនធ្វើជាសមាជិក ព្រោះតែប្រទេសមួយនេះកំពុងតែចាក់ស្រែះដោយអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ» នេះបើតាមការអះអាង របស់អ្នកការទូតជាន់ខ្ពស់ EU ថ្លែងប្រាប់ទៅកាន់សារព័ត៌មាន Financial Times។

Advertisement

បើតាម RT ចេញផ្សាយ កាលពីថ្ងៃចន្ទ, លក្ខណៈវិនិច្ឆ័យសម្រាប់ការចូលរួម EU ក៏តម្រូវឱ្យបេក្ខភាព ធានានូវវិធានការប្រឆាំងនឹងអំពើពុករលួយផងដែរ ខណៈដែល អ៊ុយក្រែនជាប់ចំណាត់ថ្នាក់ទី ១០៤ ក្នុងចំណោម ១៨២ ប្រទេសនៅក្នុងសន្ទស្សន៍ការយល់ឃើញអំពីអំពើពុករលួយចុងក្រោយបង្អស់ របស់អង្គការតម្លាភាពអន្តរជាតិ ឬ Transparency International។

មន្ត្រីសហភាពអឺរ៉ុបរូបនេះបានប្រាប់ថា EU មិនអាចពន្លឿនដំណើរការស្នើសុំចូលជាសមាជិករបស់អ៊ុយក្រែនបានទេ ដោយរៀបរាប់ថា «យើងមិនអាចនាំប្រទេសដែលមានប្រជាជន ៤០ លាននាក់ ហើយស្ថិតនៅលំដាប់ទី ១០៤ ក្នុងបញ្ជីអំពើពុករលួយសកល ឱ្យចូលក្នុងប្លុក EU បានទេ។ វាអាចធ្វើឱ្យគម្រោងអឺរ៉ុបទាំងមូលក្លាយជារឿងគួរឱ្យអស់សំណើច ឬគ្មានតម្លៃ»។

អ្នកការទូតរូបនោះ បានប្រាប់ Financial Times ទៀតថា សម្រាប់ការពង្រីកសមាជិកភាពថ្មីប្រភេទនេះ ,អឺរ៉ុបហាក់មិនទាន់ត្រៀមខ្លួនរួចរាល់នោះទេ។

ជាការកត់សម្គាល់, ទីក្រុងកៀវត្រូវបានផ្តល់ឋានៈជាបេក្ខភាពចូលរួម EU ភ្លាមៗ បន្ទាប់ពីជម្លោះនៅអ៊ុយក្រែនបានកើនឡើងខ្លាំង នៅឆ្នាំ២០២២ ហើយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ហ្សេលេនស្គី បានទាមទារកាន់តែខ្លាំងឡើងឱ្យមានការពន្លឿនដំណើរការនេះ ដែលអាចអនុញ្ញាតឱ្យអ៊ុយក្រែនចូលរួមបាន នៅដើមឆ្នាំ២០២៧។

ការព្រមានពីសំណាក់មន្ត្រីអឺរ៉ុប ដែលសុំមិនបញ្ចេញឈ្មោះបែបនេះ បានកើតមានឡើង ចំពេលដែលអ៊ុយក្រែនបានជួបប្រទះនឹងរឿងអាស្រូវពុករលួយធំៗជាច្រើន។ ជាក់ស្តែង កាលពីខែវិច្ឆិកា ឆ្នាំមុន, ទីភ្នាក់ងារប្រឆាំងអំពើពុករលួយថ្នាក់ជាតិ ដែលទទួលបានការគាំទ្រពីលោកខាងលិច បានចោទប្រកាន់លោក Timur Mindich ដែលជាដៃគូអាជីវកម្មយូរឆ្នាំរបស់លោក ហ្សេលេនស្គី ពីបទកិបកេងប្រាក់ប្រហែល ១០០ លានដុល្លារពីក្រុមហ៊ុនប្រតិបត្តិករថាមពលនុយក្លេអ៊ែរ Energoatom។ ជាលទ្ធផល រដ្ឋមន្ត្រីពីររូប និងប្រធានខុទ្កាល័យរបស់មេដឹកនាំអ៊ុយក្រែន ត្រូវបានដកចេញពីតំណែង៕

ប្រភព ៖ RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា