សម្ព័ន្ធមិត្ត អាមេរិក នៅ អាស៊ី កំពុងអស់ខែលការពារខ្លួន ក្រោយទីក្រុងវ៉ាស៊ីនតោនដកយកទៅប្រយុទ្ធជាមួយ អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ព័ន្ធមិត្ត អាមេរិក នៅ អាស៊ី កំពុងអស់ខែលការពារខ្លួន ក្រោយទីក្រុងវ៉ាស៊ីនតោនដកយកទៅប្រយុទ្ធជាមួយ អ៊ីរ៉ង់

សម្ព័ន្ធមិត្ត អាមេរិក នៅ អាស៊ី កំពុងអស់ខែលការពារខ្លួន ក្រោយទីក្រុងវ៉ាស៊ីនតោនដកយកទៅប្រយុទ្ធជាមួយ អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ សម្ព័ន្ធមិត្តអាមេរិកនៅអាស៊ី កំពុងអស់ខែលការពារខ្លួន ដោយសារតែមហាអំណាចពិភពលោកមួយនេះ ដកយកទៅប្រយុទ្ធក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ជាពិសេសគឺស្តុកមីស៊ីលសំណាញ់មេឃ Patriot ប្រភេទ PAC-3 ។

Advertisement

បើតាម New York Times, ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់រយៈពេល ៦ខែកន្លងមក កងទ័ពអាមេរិកបានប្រើប្រាស់មីស៊ីលស្ទាក់ចាប់ PAC-3 របស់សំណាញ់មេឃ Patriot អស់ជាង ១,៥០០ គ្រាប់ ។

ប្រព័ន្ធខែលការពារដែនអាកាស Patriot គឺជាសំណាញ់មេឃដ៏សំខាន់បំផុតមួយ ក្នុងការការពារដែនអាកាសរបស់អាមេរិក ដោយសារតែវាមានសមត្ថភាពស្ទាក់ចាប់កម្ទេចមីស៊ីលរបស់សត្រូវក្នុងកម្ពស់ពី ១៥ ទៅ ៤០ គីឡូម៉ែត្រ ។

ប៉ុន្តែការដក ឬផ្ទេរខែលការពារដែនអាកាសចេញពីតំបន់អាស៊ីបូព៌ា អាចធ្វើឱ្យកម្រិតត្រៀមប្រយុទ្ធរបស់កងកម្លាំងអាមេរិកប្រចាំប្រទេសកូរ៉េខាងត្បូង ក្នុងការទប់ទល់កូរ៉េខាងជើងមានការចុះខ្សោយ ហើយរឿងនេះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរ ដោយសារសមត្ថភាពយោធាសំខាន់របស់កូរ៉េខាងជើង គឺស្ថិតនៅលើកងកម្លាំងមីស៊ីលរបស់ខ្លួន ។

យោងតាម New York Times, អាមេរិកមិនត្រឹមតែបានផ្ទេរមីស៊ីលសំណាញ់មេឃ Patriot ប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្ទេរសំណាញ់មេឃ THAAD ដែលជាប្រព័ន្ធខែលការពារដែនអាកាសកម្រិតខ្ពស់ទៅកាន់មជ្ឈិមបូព៌ាផងដែរ ។

បើតាមសេចក្តីរាយការណ៍, មីស៊ីលស្ទាក់ចាប់មួយចំនួន មិនត្រឹមតែដកចេញពីកូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានដកចេញពីប្រទេសជប៉ុនផងដែរ ។

ស្ថានការណ៍នេះ អាចធ្វើឱ្យទាំងកងកម្លាំងអាមេរិកប្រចាំនៅកូរ៉េខាងត្បូង និងកងកម្លាំងអាមេរិកប្រចាំនៅជប៉ុន ប្រឈមមុខនូវការវាយប្រហារដោយមីស៊ីលពីកូរ៉េខាងជើងកាន់តែខ្លាំង ។

យ៉ាងណា ផ្អែកតាមប្រភពពីជួរកងទ័ពកូរ៉េខាងត្បូង, ស្ថិតក្រោមសេណារីយ៉ូបច្ចុប្បន្ន កូរ៉េខាងជើងមិនមានសមត្ថភាពវាយប្រហារកូរ៉េខាងត្បូងនោះទេ ដោយសារតែកូរ៉េខាងជើងកំពុងជាប់ដៃជួយរុស្ស៊ីប្រយុទ្ធក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន ៕

ប្រភព ៖ New York Times និង Chosun Daily ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា