ឥណ្ឌូណេស៊ី ជាប្រទេសអាស៊ានដំបូងគេ អាចផលិតនាវាមុជទឹកដោយខ្លួនឯង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌូណេស៊ី ជាប្រទេសអាស៊ានដំបូងគេ អាចផលិតនាវាមុជទឹកដោយខ្លួនឯង

ឥណ្ឌូណេស៊ី ជាប្រទេសអាស៊ានដំបូងគេ អាចផលិតនាវាមុជទឹកដោយខ្លួនឯង

ហ្សាកាតា ៖ ឥណ្ឌូណេស៊ី បានក្លាយជាប្រទេសអាស៊ានដំបូងគេ ដែលអាចផលិតនាវាមុជទឹកដោយខ្លួនឯង បន្ទាប់ពីក្រុមហ៊ុនផលិតនាវារដ្ឋឥណ្ឌូណេស៊ី PT PAL ចាប់ផ្ដើមពិធីកាត់ដែកដំបូងនៅឯទីតាំងផលិតនាវាក្នុងទីក្រុង Surabaya ខេត្តជ្វាខាងកើត កាលពីថ្ងៃទី៧ ខែសីហា ។

Advertisement

បើតាម Naval News, នាវាមុជទឹកនេះមានឈ្មោះ Scorpene ហើយនឹងដំណើរការដោយម៉ាស៊ីនម៉ាស៊ូតលាយអគ្គិសនី ។ វាមានប្រវែងជិត ៧២ ម៉ែត្រ និងមានទម្ងន់ប្រហែលពី ១,៦០០ ទៅ ២ ពាន់តោន ហើយអាចផ្ទុកក្រុមនាវិករហូតដល់ ៣៥ នាក់ ។

ជាមួយគ្នានេះ វាមានសមត្ថភាពរត់លើផ្ទៃទឹកក្នុងល្បឿនជាង ៣៧ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចជ្រមុជទឹកក្នុងជម្រៅប្រហែល ៣០០ ម៉ែត្រ ជាមួយនឹងសមត្ថភាពបំពេញបេសកកម្មបាន ៨០ ថ្ងៃក្នុងមួយលើក និងចម្ងាយជាង ៣ ម៉ឺន ៣ ពាន់គីឡូម៉ែត្រ ។

វាអាចផ្ទុកគ្រាប់ធុនធ្ងន់ចំនួន ១៨ គ្រាប់ និងមានកាណុងកាំភ្លើងចំនួន ៦ ដើម ដែលអាចប្រើប្រាស់ជាមួយមីស៊ីលប្រឆាំងនាវាចម្បាំង SM-39 Exocet និងមីស៊ីលនាំផ្លូវ ជាពិសេសមីស៊ីល Torpedoes ដែលជាប្រភេទគ្រាប់មីស៊ីលប្រដេញក្នុងទឹក ។

លោកឧត្តមនាវី Muhammad Ali មេបញ្ជាការកងទ័ពជើងទឹកឥណ្ឌូណេស៊ី និយាយថា នាវាមុជទឹកនេះ កំពុងត្រូវបានសាងសង់ដោយបុគ្គលិក និងវិស្វករឥណ្ឌូណេស៊ី ដោយមានការគាំទ្រ និងការណែនាំពីក្រុមហ៊ុនការពារជាតិ និងឧស្សាហកម្មនាវាចម្បាំងរបស់បារាំង Naval Group ។

លោកថា ដំណើរការសាងសង់នាវាមុជទឹកនេះរំពឹងនឹងចំណាយពេលប្រហែល ៩៦ ខែ ឬស្មើនឹង ៨ ឆ្នាំ ខណៈបច្ចុប្បន្នកម្មវិធីទាំងមូលសម្រេចបានលទ្ធផលប្រមាណ ២០,៥ ភាគរយហើយ ៕

ប្រភព ៖ Naval News និង The Star ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា