ក្រុមហ៊ុនអវកាសវៀតណាម ចាប់ដៃ SpaceX គ្រោងបញ្ជូនផ្កាយរណបដំបូងទៅទីអវកាស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនអវកាសវៀតណាម ចាប់ដៃ SpaceX គ្រោងបញ្ជូនផ្កាយរណបដំបូងទៅទីអវកាស

ក្រុមហ៊ុនអវកាសវៀតណាម ចាប់ដៃ SpaceX គ្រោងបញ្ជូនផ្កាយរណបដំបូងទៅទីអវកាស

ហាណូយ ៖ ក្រុមហ៊ុនអវកាសឯកជន Vinspace របស់វៀតណាម ប្រកាសថា ខ្លួននឹងចាប់ដៃគូជាមួយក្រុមហ៊ុន SpaceX របស់កំពូលមហាសេដ្ឋី Elon Musk ដើម្បីបាញ់បង្ហោះផ្កាយរណបលើកដំបូងរបស់ខ្លួនទៅកាន់គន្លងតារាវិថី ។

Advertisement

ក្រុមហ៊ុន Vinspace បានបញ្ជាក់កាលពីថ្ងៃ អង្គារ ថា ខ្លួននឹងប្រើប្រាស់កម្មវិធី Transporter របស់ក្រុមហ៊ុន SpaceX ដើម្បីបញ្ជូនផ្កាយរណបផលិតក្នុងស្រុករបស់វៀតណាមទៅកាន់គន្លងតារាវិថី នៅត្រីមាសទី ២ ក្នុងឆ្នាំ ២០២៧ ។

យោងតាមក្រុមហ៊ុនអវកាសដែលមានមូលដ្ឋាននៅទីក្រុងហាណូយមួយនេះ, បេសកកម្មនេះដែរ នឹងអនុញ្ញាតឲ្យមានការសាកល្បងបច្ចេកវិទ្យារបស់ Vinspace នៅក្នុងស្ថានភាពពិភពលោកពិតប្រាកដ បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបច្ចេកវិទ្យាអវកាសពាណិជ្ជកម្ម ។

តាមរយៈកិច្ចព្រមព្រៀងនេះទៀតសោត ក្រុមហ៊ុន Vinspace នឹងទទួលខុសត្រូវលើកិច្ចការស្រាវជ្រាវ ការអភិវឌ្ឍ ការផលិត និងប្រតិបត្តិការផ្កាយរណប បន្ទាប់ពីការបាញ់បង្ហោះទៅកាន់ទីអវកាស ។

លោក Vu Trong Thu អគ្គនាយកក្រុមហ៊ុន VinSpace បានអះអាងថា កិច្ចសន្យាជាមួយ SpaceX ជាការបោះជំហានទៅមុខដ៏សំខាន់មួយ ក្នុងយុទ្ធសាស្ត្ររយៈពេលវែងរបស់ VinSpace ។

លោកថា យុទ្ធសាស្រ្តនេះ មានគោលបំណងរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីអវកាសពាណិជ្ជកម្មនៅក្នុងប្រទេសវៀតណាម ព្រមទាំងភ្ជាប់ទំនាក់ទំនងវៀតណាមទៅកាន់ខ្សែច្រវាក់តម្លៃអវកាសសកល ។

សូមរម្លឹកថា ចាប់តាំងពីការដាក់ពង្រាយផ្កាយរណប VINASAT-1 ដែលជាផ្កាយរណបដំបូងរបស់វៀតណាមក្នុងឆ្នាំ ២០០៨ ប្រទេសអាស៊ានមួយនេះបានបាញ់បង្ហោះផ្កាយរណបជាច្រើនទៅកាន់គន្លងតារាវិថី ៕

ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា