ឆមាសទី១ ឆ្នាំនេះ កម្ពុជានាំចូលគ្រឿងសមុទ្រតម្លៃជាង ៦១លានដុល្លារ ខណៈនាំចេញជាង ១២០០ តោន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆមាសទី១ ឆ្នាំនេះ កម្ពុជានាំចូលគ្រឿងសមុទ្រតម្លៃជាង ៦១លានដុល្លារ ខណៈនាំចេញជាង ១២០០ តោន

ឆមាសទី១ ឆ្នាំនេះ កម្ពុជានាំចូលគ្រឿងសមុទ្រតម្លៃជាង ៦១លានដុល្លារ ខណៈនាំចេញជាង ១២០០ តោន

រយៈពេល ៦ខែដើមឆ្នាំនេះ កម្ពុជាបានចំណាយជាង ៦១លាន ដុល្លារអាម៉េរិកលើការនាំចូលគ្រឿងសមុទ្រ ។ ប៉ុន្តែកម្ពុជា​ក៏បាននាំ ចេញគ្រឿងសមុទ្ររបស់ខ្លួនទៅទីផ្សារក្រៅប្រទេសដែរ។ នេះបើ​យោងតាម​របាយការណ៍ផ្លូវការរបស់​ក្រសួង​ពាណិជ្ជ​កម្ម។
 
របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ក្នុងឆមាសទី១ឆ្នាំនេះ កម្ពុជាបានចំណាយថវិកាជាង ៦១លានដុល្លារ ដើម្បីនាំចូលគ្រឿងសមុទ្រសរុបជិត៣៨ពាន់តោន មកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
 
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា មុខទំនិញគ្រឿងសមុទ្រដែលកម្ពុជានាំចូលជាចម្បងៗ រួមមាន ត្រីធូណា បង្គាស្រស់/ក្លាសេ មឹក គ្រឿងសមុទ្របង្កក លៀសសមុទ្រ គ្រែង ងាវ និងគ្រំជាដើម។
 
តាមរបាយការណ៍ដដែលចង្អុលថា វៀតណាម គឺជាប្រភពនាំ ចូល គ្រឿងសមុទ្រធំជាងគេមកកម្ពុជា ដែលមានទំហំទឹកប្រាក់រហូត​ដល់ជាង ៣៣លានដុល្លារ ,បន្ទាប់មកគឺប្រទេសចិន មានតម្លៃជាង ១៦លានដុល្លារ។ ដោយឡែក ទីផ្សារនាំចូលផ្សេងទៀតដូចជា ថៃ ហុងកុង អូស្ត្រាលី បារាំង ជប៉ុន កូរ៉េ ម៉ាឡេស៊ី និងប្រទេសដទៃទៀត មានទំហំនាំចូលក្នុងតម្លៃក្រោម ១០លានដុល្លារ។
 
ទន្ទឹមគ្នានេះដែរ កម្ពុជាក៏បាននាំចេញគ្រឿងសមុទ្រទៅកាន់ទីផ្សារ អន្តរជាតិ វិញផងដែរ។ ក្នុងរយៈពេលដូចគ្នា កម្ពុជារកចំណូល​បានជាង ១លានដុល្លារ ពីការនាំចេញគ្រឿងសមុទ្រក្នុងបរិមាណជាង ១,២០០ តោន ទៅកាន់ប្រទេសមួយចំនួនដូចជា ចិន ហុងកុង ឥណ្ឌា អាម៉េរិក កូរ៉េ ជប៉ុន បារាំង និងកាណាដាជាដើម។គ្រឿងសមុទ្រ ដែលកម្ពុជា នាំចេញមានដូចជា ប្រហិតត្រី ប្រហិតបង្គា ពងត្រីប្រឡាក់ ពពុះទឹក និងអំបិល។
 
សូមរំលឹកថា កាលពីឆ្នាំ២០២៥ កម្ពុជាបានចំណាយជាង ៧៤លាន ដុល្លារ លើការនាំចូលគ្រឿងសមុទ្រពីបរទេស ក្នុងបរិមាណ​ជិត ៥០ពាន់ តោន។ ដោយឡែកសម្រាប់ការនាំចេញវិញ កម្ពុជារកចំណូល បាន ជាង ៩៤ម៉ឺនដុល្លារ ពីការនាំចេញគ្រឿង​សមុទ្រប្រមាណ ១,៦០០ តោន ទៅកាន់ទីផ្សារអន្តរជាតិ៕
ដោយ៖ទួន សុផល

Advertisement
ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា