មនុស្សស្លាប់ព្រោះរញ្ជួយដីនៅកូឡុំប៊ី កើនលើស២៥០នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មនុស្សស្លាប់ព្រោះរញ្ជួយដីនៅកូឡុំប៊ី កើនលើស២៥០នាក់

មនុស្សស្លាប់ព្រោះរញ្ជួយដីនៅកូឡុំប៊ី កើនលើស២៥០នាក់

បូហ្គោតា ៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧,៤រ៉ិចទ័រ ដែលបានកើតឡើងនៅប្រទេស កូឡុំប៊ី កាលពីដើមសប្ដាហ៍នេះ បានផ្តាច់អាយុជីវិតមនុស្ស កើនលើស ២៥០នាក់ហើយ។

Advertisement

យ៉ាងណា ក្រុមអ្នកជួយសង្រ្គោះនៅតែបន្តធ្វើប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរកអ្នកដែលអាចនៅមានជីវិតកំពុងជាប់នៅក្រោមគំនរបែកបាក់។

បើតាមសេចក្ដីរាយការណ៍ពីបណ្ដាទីក្រុងរងផលប៉ះពាល់ ចំនួនអ្នកស្លាប់បានកើនដល់ ២៥៤នាក់ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦។

អាកាសយានដ្ឋានចំនួន៣ នៅតែបន្តបិទទ្វារនៅឡើយ ហើយតំបន់ជាច្រើនផ្សេងទៀតជាពិសេស Choco ប្រជាជននៅតែបន្តខ្វះខាតហ្គាស ទឹក អគ្គិសនី និងផ្លូវថ្នល់សំខាន់ៗមួយចំនួនត្រូវបានបិទចរាចរណ៍ជាបណ្ដោះអាសន្ន។

គ្រោះរញ្ជួយដីនេះដែរបានបណ្ដាលឱ្យអគារ ផ្ទះ សាលារៀន និងមន្ទីរពេទ្យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនបាក់រលំ ឬរងការខូចខាត។

គ្រោះរញ្ជួយដី៧,៤រ៉ិចទ័រ និងមានជម្រៅ ១០៧គីឡូម៉ែត្រនៅក្នុងដី ត្រូវបានក្រុមមន្ត្រីកូឡុំប៊ីចាត់ទុកថាជាគ្រោះរញ្ជួយដីដ៏សាហាវបំផុតដែលបានវាយប្រហារលើប្រទេសរបស់ពួកគេ ក្នុងរយៈពេលជាង១សតវត្សរ៍មកនេះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា