Vietjet ទទួលបានពានរង្វាន់ពីរគឺ«ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃសំបុត្រទាបដ៏ពេញនិយម» និង «ឯកសណ្ឋានបុគ្គិលកកាប៊ីនល្អបំផុត» ដែលបានបោះឆ្នោតជ្រើសរើសដោយអ្នកធ្វើដំណើរទូទាំងពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Vietjet ទទួលបានពានរង្វាន់ពីរគឺ«ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃសំបុត្រទាបដ៏ពេញនិយម» និង «ឯកសណ្ឋានបុគ្គិលកកាប៊ីនល្អបំផុត» ដែលបានបោះឆ្នោតជ្រើសរើសដោយអ្នកធ្វើដំណើរទូទាំងពិភពលោក

Vietjet ទទួលបានពានរង្វាន់ពីរគឺ«ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃសំបុត្រទាបដ៏ពេញនិយម» និង «ឯកសណ្ឋានបុគ្គិលកកាប៊ីនល្អបំផុត» ដែលបានបោះឆ្នោតជ្រើសរើសដោយអ្នកធ្វើដំណើរទូទាំងពិភពលោក

ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet ទទួលបានពានរង្វាន់ពីរគឺ «ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃសំបុត្រទាបដ៏ពេញនិយម» និង «ឯកសណ្ឋានក្រុមការងារកាប៊ីនល្អបំផុត» នៅក្នុងកម្មវិធីពានរង្វាន់ Flyers’ Choice Awards ឆ្នាំ២០២៦ ដែលរៀបចំដោយស្ថាប័ន AirlineRatings។ តាមរយៈការគាំទ្រដ៏ច្រើនសន្ធឹកសន្ទាប់ពីសំណាក់អ្នកធ្វើដំណើរអន្តរជាតិ រហូតដល់ធ្វើឱ្យ Vietjet ទទួលបានពានរង្វាន់ទាំងពីរនេះ ឆ្លុះបញ្ចាំងពីភាពទាក់ទាញកាន់តែខ្លាំងឡើងនៃម៉ាកយីហោក្រុមហ៊ុនអាកាសចរណ៍ដ៏ទំនើប ផ្តល់សេវាដោយក្រុមការងារវ័យក្មេងដ៏ស្វាហាប់ និងប្លែកពីគេរបស់ Vietjet។

Advertisement

សម្លេងឆ្នោតដែលបានផ្តល់ជូនពីសំណាក់អ្នកធ្វើដំណើរនូវទូទាំងពិភពលោក បង្ហាញថាពានរង្វាន់ទាំងពីរនេះ មិនត្រឹមតែទទួលស្គាល់អត្តសញ្ញាណម៉ាកយីហោដ៏មានកិត្យានុភាពនិងថ្មីប្លែកពីគេរបស់ Vietjet ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់គុណតម្លៃជាច្រើនសម្រាប់អ្នកធ្វើដំណើរជារៀងរាល់ថ្ងៃ តាមរយៈបណ្តាញដ៏ទូលំទូលាយ កងនាវាអាកាសចរទំនើប តម្លៃសំបុត្រសមរម្យ និងបទពិសោធន៍ធ្វើដំណើរដ៏ប្រកបដោយភាពច្នៃប្រឌិតផងដែរ។

លោកស្រី Sharon Petersen នាយកប្រតិបត្តិនៃស្ថាប័ន AirlineRatings បានមានប្រសាសន៍ថា៖ «ការទទួលបានពានរង្វាន់ទាំងពីរប្រភេទនេះ គឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Vietjet។ ហើយឥឡូវនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានគេទទួលស្គាល់នៅលើឆាកអន្តរជាតិ ថាជាក្រុមហ៊ុនដែលមានឯកសណ្ឋានបុគ្គលិកល្អប្លែក។ ឯកសណ្ឋានបុគ្គលិកកាប៊ីនល្អប្លែក មើលទៅស្រស់ស្អាតនិងទាក់ទាញ ដែលមើលទៅអាចសម្គាល់អត្ថសញ្ញាណពីស្ថាប័នបានភ្លាមៗ បន្សល់ទុកនូវការចងចាំដែលមិនអាចបំភ្លេចបានសម្រាប់អ្នកធ្វើដំណើរគ្រប់ៗគ្នានៅរាល់គ្រប់ការធ្វើដំណើរតាមយន្តហោះ Vietjet។ ការឈ្នះពានរង្វាន់ពី Flyers’ Choice សម្រាប់ឯកសណ្ឋានបុគ្គលិកកាប៊ីនល្អបំផុត គឺជាការទទួលស្គាល់ដ៏មានអត្ថន័យបំផុត»។

យន្តហោះដែលមានពណ៌ក្រហមរបស់ Vietjet ជាសញ្ញាសម្គាល់នៅលើមេឃដ៏ល្អប្លែក

រចនាឡើងដោយអ្នករចនាជនជាតិអឺរ៉ុប ឯកសណ្ឋានក្រុមនាវិកកាប៊ីននៅលើយន្តហោះរបស់ Vietjet មានពណ៌ក្រហមពិសេសឆ្អិនឆ្អៅរបស់ក្រុមហ៊ុនអាកាសចរណ៍ និងផ្តល់សេវាដោយក្រុមការងារវ័យក្មេងដ៏មានថាមពល ទទួលបានការបំផុសគំនិតពីឯកសណ្ឋានបែបយុវជនសិស្សហាត់វិន័យយោធា។ ពាក់ក្រវ៉ាត់ក មួកយោធា លំនាំក្រឡាចត្រង្គ និងរចនាបថសហសម័យបង្កើតរូបរាងប្លែកដែលរម្លេចចេញភាពលេចធ្លោរបំផុតពីឯកសណ្ឋានក្រុមហ៊ុនអាកាសចរណ៍ធម្មតា។

លើសពីសម្លៀកបំពាក់ការងារ ពណ៌ក្រហមពិសេសរបស់ Vietjet បានក្លាយជាផ្នែកសំខាន់មួយនៃអត្តសញ្ញាណរបស់ក្រុមហ៊ុនអាកាសចរណ៍នៅលើមេឃ ដែលតំណាងឱ្យស្មារតីបុគ្គលិកវ័យក្មេងដ៏ស្វាហាប់ រួសរាយរាក់ទាក់ មានទំនុកចិត្ត និងឆ្ពោះទៅមុខជានិច្ច។

បទពិសោធន៍ Vietjet នៅរយៈកម្ពស់ ១០,០០០ ម៉ែត្រ

ភាពទាក់ទាញរបស់ Vietjet ក៏បានឆ្លុះបញ្ចាំងតាមរយៈការផ្តល់ជូនសេវាដ៏សម្បូរបែបនៅលើយន្តហោះរបស់ខ្លួនដែលរួមមានជម្រើសអាហារក្តៅៗស្រស់ៗចំនួនប្រាំបួនមុខ ភេសជ្ជៈ Vikkafe និងការទិញទំនិញមិនជាប់ពន្ធ វត្ថុ​អនុស្សាវរីយ៍ និងសម្ភារៈធ្វើដំណើរចាំបាច់នៅលើយន្តហោះ។

នៅលើយន្តហោះជំនាន់ថ្មីទំនើបរបស់ Vietjet មានការផ្តល់ជូនកម្មវិធីកម្សាន្តតន្ត្រីដ៏រីករាយ ការសម្តែងវប្បធម៌ និងសិល្បៈពិសេសៗ និងសេវាកម្មដ៏កក់ក្តៅរបស់បុគ្គលិកកាប៊ីនវ័យក្មេង និងយកចិត្តទុកដាក់របស់ខ្លួន នាំមកនូវស្នាមញញឹមតាមរយៈពណ៌ដ៏ស្រស់ឆើតឆាយប្រកបដោយថាមពល និងបង្កើនភាពសប្បាយរីករាយដល់ដំណើរកម្សាន្តនីមួយៗរបស់អ្នកធ្វើដំណើរ។

Vietjet បានរក្សាចំណាត់ថ្នាក់សុវត្ថិភាពផ្កាយប្រាំពីរខ្ពស់បំផុតពីស្ថាប័ន AirlineRatings ជាបន្តបន្ទាប់ ហើយត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍ ដែលមានសុវត្ថិភាពបំផុតរបស់ពិភពលោកអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ទទួលបានការទទួលស្គាល់ជាអន្តរជាតិពីស្ថាប័នល្បីៗ ដូចជា៖ CAPA, World Travel Awards, Skytrax និងស្ថាប័នជាច្រើផ្សេងទៀតសម្រាប់ លើសុវត្ថិភាព សេវាកម្ម បទពិសោធន៍របស់អតិថិជន និងតម្លៃម៉ាកយីហោដ៏មានគុណតម្លៃរបស់ខ្លួន។

ម៉ាកយីហោក្រុមហ៊ុនអាកាសចរណ៍វៀតណាមលំដាប់ពិភពលោក

ពីប្រទេសវៀតណាម Vietjet បន្តពង្រីកខ្លួននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងចូលទៅក្នុងទីផ្សារអន្តរជាតិថ្មីៗ ដោយនាំយកម៉ាកយីហោរបស់ខ្លួនទៅកាន់អ្នកធ្វើដំណើរកាន់តែច្រើនឡើងៗនៅទូទាំងពិភពលោក។

បណ្តាញហោះហើរក្នុងតំបន់ដែលកំពុងរីកចម្រើនរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ បើកឱកាសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា ដើម្បីធ្វើដំណើរទៅប្រទេសវៀតណាម និងកន្លែងផ្សេងៗជាច្រើនទៀត។ ជាមួយនឹងផ្លូវហោះហើរសៀមរាប-ហាណូយរបស់ខ្លួន អ្នកធ្វើដំណើរពីប្រទេសកម្ពុជា អាចស្វែងយល់ពីរដ្ឋធានីដ៏សម្បូរបែបនៃវប្បធម៌របស់ប្រទេសវៀតណាម និងតភ្ជាប់ទៅកាន់គោលដៅជាច្រើននៅទូទាំងអាស៊ីប៉ាស៊ីហ្វិក រួមទាំងទីក្រុងធំៗ និងចំណុចក្តៅនៃទេសចរណ៍នៅក្នុងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងឥណ្ឌា ក៏ដូចជាអឺរ៉ុបតាមរយៈផ្លូវហោះហើរថ្មី ហាណូយ-ប្រាក ដែលគ្រោងនឹងចាប់ផ្តើមនៅខែតុលា ឆ្នាំ២០២៦។

កម្មវិធីពានរង្វាន់ Flyers’ Choice Awards ប្រចាំឆ្នាំ គឺជាពានរង្វាន់របស់ AirlineRatings តែមួយគត់ដែលបោះឆ្នោតផ្តល់សម្លេងគាំទ្រពីសំណាក់អ្នកធ្វើដំណើរជុំវិញវិពភពលោក។ ជាមួយនឹងសម្លេងដែលបានផ្ទៀងផ្ទាត់ប្រហែល ៤០,០០០ សន្លឹកក្នុងឆ្នាំ២០២៦ ពានរង្វាន់នេះ ឆ្លុះបញ្ចាំពីគុណតម្លៃរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ដែលនឹងជំរុញនិងបង្កើនទំនុកចិត្ត និងភាពស្មោះត្រង់ពីសំណាក់អ្នកធ្វើដំណើរកាន់តែច្រើនឡើងថែមទៀត។

ពានរង្វាន់ដ៏មានកិត្តិយសថ្មីទាំងពីរនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយទៀតនៅក្នុងដំណើរអាជីវកម្មរបស់ក្រុមហ៊ុន Vietjet ពីក្រុមហ៊ុនអាកាសចរណ៍វៀតណាមសម័យថ្មី ទៅជាម៉ាកយីហោអាកាសចរណ៍សកលដែលទទួលស្គាល់ថាជាក្រុមហ៊ុនដឹកអ្នកដំណើរប្រកបដោយមានសុវត្ថិភាព ភាពទំនើប ឯកជនភាព និងការតភ្ជាប់ជើងហោះហើរដ៏ទូលំទូលាយ និងកំពុងរីចម្រើនជាមួយអ្នកធ្វើដំណើរទូទាំងពិភពលោក។

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Vietjet ដំណើរការយន្តហោះចំនួន ១៣៥ គ្រឿង និងមានយន្តហោះជិត ៦០០ គ្រឿងបន្ថែមទៀតដែលកំពុងត្រូវបានបញ្ជាទិញ រួមទាំងយន្តហោះដែលមានតួធំទូលាយ និងយន្តហោះដែលមានតួតូច។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ   (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។

ព័ត៌មានបន្ថែមនៅ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

QED Agency

លោក មី សុវណ្ណ  (Sovann)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +855 88 6000 321

Vietjet Air

កញ្ញា កែវ ដួង  (Amy)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +84 932 775 066

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា