៤០ ប្រទេសចេញសេចក្តីថ្លែងការណ៍រួម ប្រឆាំងការបាញ់សាកល្បងមីស៊ីល គ្មានការជូនដំណឹងជាមុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៤០ ប្រទេសចេញសេចក្តីថ្លែងការណ៍រួម ប្រឆាំងការបាញ់សាកល្បងមីស៊ីល គ្មានការជូនដំណឹងជាមុន

៤០ ប្រទេសចេញសេចក្តីថ្លែងការណ៍រួម ប្រឆាំងការបាញ់សាកល្បងមីស៊ីល គ្មានការជូនដំណឹងជាមុន

បរទេស ៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តប្រហែល ៤០ ប្រទេសផ្សេងទៀតកាលពីថ្ងៃអង្គារ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយព្រមានអំពីគ្រោះថ្នាក់នៃការបាញ់សាកល្បងមីស៊ីលផ្លោង ដោយគ្មានការជូនដំណឹងជាមុន ។

Advertisement

បើតាម AFP, សេចក្តីថ្លែងការណ៍នេះធ្វើឡើងក្នុងរយៈពេលមួយខែប៉ុណ្ណោះ បន្ទាប់ពីប្រទេសចិនបានបាញ់សាកល្បងមីស៊ីល ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នៅក្នុងតំបន់ប៉ាស៊ីហ្វិក ។

សេចក្តីថ្លែងការណ៍រួម ដែលចេញដោយបណ្តាប្រទេសមកពីតំបន់អឺរ៉ុប និង តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក រៀបរាប់ថា «ការធ្វើតេស្តមីស៊ីលផ្លោង ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដោយគ្មានការជូនដំណឹងជាមុន និងព័ត៌មានលម្អិតគ្រប់គ្រាន់ គឺជាសកម្មភាពដ៏គ្រោះថ្នាក់ និងបង្កការរំខានដល់សន្តិភាព និងសន្តិសុខរបស់ប្រទេសនានា ដែលស្ថិតនៅក្បែរទីតាំងសាកល្បងទាំងនោះ»។

បណ្តាប្រទេសទាំងនោះ លើកឡើងថា «សកម្មភាពនេះបង្កើនហានិភ័យនៃការយល់ច្រឡំ ឬការគណនាខុស ប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខសកល ហើយមិនស្របទៅនឹងការទទួលខុសត្រូវដែលភ្ជាប់មកជាមួយការមានសមត្ថភាពមីស៊ីលរយៈចម្ងាយឆ្ងាយនោះទេ» ។

សេចក្តីថ្លែងការណ៍នេះបានអំពាវនាវឱ្យប្រទេសទាំងអស់ផ្តល់ការជូនដំណឹង យ៉ាងហោចណាស់ ២៤ ម៉ោង មុនពេលធ្វើការបាញ់សាកល្បង ដោយរួមបញ្ចូលទាំងប្រភេទមីស៊ីលដែលត្រូវបាញ់ ក៏ដូចជា ពេលវេលាដែលបានគ្រោងទុក, ទីតាំង និងទិសដៅនៃការបាញ់ ។

សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា «ប្រទេសនានាក៏គួរតែផ្តល់ការជូនដំណឹងច្បាស់លាស់ដល់អ្នកបើកយន្តហោះ និង បុគ្គលិកបម្រើការលើយន្តហោះ ដោយអនុលោមតាមស្តង់ដារអន្តរជាតិ ដើម្បីកាត់បន្ថយហានិភ័យ រួមទាំង នៅក្នុងតំបន់ដែលរំពឹងថា ជាកន្លែងធ្លាក់ ឬ ចុះចតរបស់មីស៊ីលផងដែរ» ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា