លោក ពូទីន គំរាមសងសឹកប្រទេសលោកខាងលិច ជុំវិញការរឹបអូសនាវាពាណិជ្ជកម្មរុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន គំរាមសងសឹកប្រទេសលោកខាងលិច ជុំវិញការរឹបអូសនាវាពាណិជ្ជកម្មរុស្ស៊ី

លោក ពូទីន គំរាមសងសឹកប្រទេសលោកខាងលិច ជុំវិញការរឹបអូសនាវាពាណិជ្ជកម្មរុស្ស៊ី

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃ ពុធ បានគំរាមសងសឹកប្រទេសលោកខាងលិច ពាក់ព័ន្ធនឹងការរឹបអូសនាវាពាណិជ្ជកម្មរបស់រុស្ស៊ី ដោយលោកបានពិពណ៌នាសកម្មភាពទាំងនោះថា ជា “អំពើចោរសមុទ្រ” ។

Advertisement

នៅពេលចុះពិនិត្យមើលនាវាចម្បាំងរុស្ស៊ី ដែលកំពុងចូលរួមសមយុទ្ធជើងទឹកនៅតំបន់ប៉ាស៊ីហ្វិក លោក ពូទីន បានពិពណ៌នាចំណាត់ការរបស់ប្រទេសលោកខាងលិច ជុំវិញការរឹបអូសនាវាពាណិជ្ជកម្ម ដែលមានជាប់ពាក់ព័ន្ធនឹងប្រទេសរុស្ស៊ីថា ជា “ការរំលោភលើច្បាប់សមុទ្រអន្តរជាតិ” ។

បើតាម AP, មេដឹកនាំរុស្ស៊ីរូបនេះ សង្កត់ធ្ងន់ថា ទង្វើរបស់ប្រទេសលោកខាងលិច គឺវាគ្មានអ្វីក្រៅពីអំពើចោរសមុទ្រ និងការប្លន់នោះទេ ។ ប្រសិនបើសកម្មភាពនេះនៅតែបន្តកើតមាន នោះយើងនឹងបង្ខំចិត្តសងសឹកវិញក្នុងទម្រង់ដូចគ្នាដែរ ។

លោក ពូទីន ដែលមានវ័យ៧៣ឆ្នាំរូបនេះ អះអាងថា ការឆ្លើយតបរបស់រុស្ស៊ីមិនចាំបាច់ធ្វើឡើងតែនៅក្នុងដែនទឹកដែលនាវារុស្ស៊ីត្រូវគេរឹបអូសនោះទេ ប៉ុន្តែរុស្ស៊ីក៏អាចនឹងសងសឹកនៅតំបន់ណាមួយ ដែលរុស្ស៊ីមើលឃើញថាចាំបាច់ និងសមស្រប រួមទាំងនៅតំបន់ប៉ាស៊ីហ្វិកផងដែរ ។

ប្រទេសរុស្ស៊ី ត្រូវបានគេជឿជាក់ថា បានប្រើប្រាស់នាវារាប់រយគ្រឿង ដើម្បីគេចវេះពីទណ្ឌកម្មអន្តរជាតិ ដែលត្រូវបានដាក់ចេញ បន្ទាប់ពីលោកប្រធានាធិបតី ពូទីន បានចេញបញ្ជាបញ្ជូនកងទ័ពចូលឈ្លានពានទឹកដីប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ៕

ប្រភព ៖ AP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា