អ្នកនាំពាក្យជាស្ត្រីវ័យក្មេងដ៏ឆ្នើមរបស់លោក Trump ចុះចេញពីតំណែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យជាស្ត្រីវ័យក្មេងដ៏ឆ្នើមរបស់លោក Trump ចុះចេញពីតំណែង

អ្នកនាំពាក្យជាស្ត្រីវ័យក្មេងដ៏ឆ្នើមរបស់លោក Trump ចុះចេញពីតំណែង

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump បានប្រកាស កាលពីថ្ងៃពុធថា អ្នកនាំពាក្យសេតវិមានវ័យក្មេង អ្នកនាង Karoline Leavitt ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខាងការឆ្លើយតបយ៉ាងមុតស្រួច និងចាក់ដោតទៅលើក្រុមអ្នកសារព័ត៌មាននោះ នឹងចុះចេញពីតំណែង ប៉ុន្តែ នឹងនៅបន្តធ្វើជាទីប្រឹក្សាជាន់ខ្ពស់។

Advertisement

បើតាម AFP, អ្នកនាង Leavitt ដែលមានអាយុ ២៨ ឆ្នាំ និងជាអ្នកនាំពាក្យជាន់ខ្ពស់វ័យក្មេងបំផុតមិនធ្លាប់មានសម្រាប់ប្រធានាធិបតីអាមេរិក គឺជាអ្នកការពារដ៏ស្មោះត្រង់បំផុតម្នាក់របស់លោក Trump ដោយតែងតែបង្ហាញភាពស្ទាត់ជំនាញ និងភាពក្លាហានក្នុងការតតាំងនៅពេលធ្វើសន្និសីទសារព័ត៌មាន ដែលជារឿយៗ មានភាពតានតឹង។

លោក Trump បានសរសេរ នៅលើបណ្តាញសង្គមថា «អ្នកនាំពាក្យសេតវិមានដ៏អស្ចារ្យរបស់យើង និងជាជំនួយការដ៏គួរឱ្យទុកចិត្តបំផុតម្នាក់របស់ខ្ញុំ គឺអ្នកនាង Karoline Leavitt នឹងចាកចេញពីតំណែងនៅចុងខែនេះ ដើម្បីអាចចំណាយពេលបន្ថែមទៀត ជាមួយកូនតូចៗដ៏គួរឱ្យស្រឡាញ់ និងក្រុមគ្រួសាររបស់នាង»។

លោកបានបន្ថែមថា «ពេលនេះ អ្នកនាង Karoline នឹងក្លាយជាទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់ខ្ញុំដែលធ្វើការពីខាងក្រៅរដ្ឋបាល និងជាសំឡេងដ៏មានឥទ្ធិពលមួយនៅក្នុងគណបក្សសាធារណរដ្ឋ»។

កាលពីខែឧសភា អ្នកនាង Leavitt បានប្រកាសពីការប្រសូតកូនទីពីររបស់នាង ដែលជាកូនស្រីឈ្មោះ Viviana គឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាងបានពន្យារពេលការឈប់សម្រាកសម្រាលកូន ដោយសារតែហេតុការណ៍ប៉ុនប៉ងធ្វើឃាតលើលោក Trump នៅពេលដែលខ្មាន់កាំភ្លើងម្នាក់បានព្យាយាមសម្រុកចូលទៅក្នុងពិធីជប់លៀងរបស់អ្នកសារព័ត៌មានប្រចាំសេតវិមាន។

ការចាកចេញរបស់នាងបានកើតឡើង នៅពេលដែលលោក Trump កំពុងប្រឈមមុខនឹងការធ្លាក់ចុះជាបន្តបន្ទាប់នៃពិន្ទុស្ទង់មតិ ហើយគណបក្សសាធារណរដ្ឋកំពុងប្រឈមនឹងហានិភ័យនៃការបរាជ័យនៅក្នុងការបោះឆ្នោតសភា ពាក់កណ្តាលអាណត្តិ នៅខែវិច្ឆិកា។

នៅពេលដែលមានការប្រកាសពីការចាកចេញរបស់នាង, អ្នកនាង Leavitt បាននិយាយនៅលើបណ្តាញសង្គមថា «ខ្ញុំសូមថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី ដែលបានផ្តល់កិត្តិយសដ៏ពិសេសដល់ខ្ញុំ ក្នុងការនិយាយតំណាងឱ្យលោក នៅឯវេទិកាសេតវិមាន»។

នាងបានបន្ថែមថា «ខ្ញុំពិតជាពេញចិត្តនឹងការតម្រូវឱ្យប្រព័ន្ធផ្សព្វផ្សាយដែលមាននិន្នាការសេរីនិយម ទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ និងការធានាថាប្រជាជនអាមេរិកបានឮការពិតអំពីភាពជោគជ័យនានារបស់លោកប្រធានាធិបតី Trump»៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា