NATO ថា រុស្ស៊ីរំលោភដែនអាកាសប៉ូឡូញ និងរូម៉ានី, ប្រកាសថ្កោលទោស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
NATO ថា រុស្ស៊ីរំលោភដែនអាកាសប៉ូឡូញ និងរូម៉ានី, ប្រកាសថ្កោលទោស

NATO ថា រុស្ស៊ីរំលោភដែនអាកាសប៉ូឡូញ និងរូម៉ានី, ប្រកាសថ្កោលទោស

ព្រុចសែល ៖ សម្ព័ន្ធមិត្តយោធាអន្តរជាតិ NATO កាលពីថ្ងៃពុធ បានថ្កោលទោសការរំលោភដែនអាកាសថ្មីៗ នៅក្នុងប្រទេសប៉ូឡូញ និងរូម៉ានី ដោយចាត់ទុកថា ប្រទេសរុស្ស៊ីត្រូវទទួលខុសត្រូវទាំងស្រុងចំពោះសកម្មភាពដែលពួកគេបានពណ៌នាថាជា «គ្រោះថ្នាក់ និងមិនអាចទទួលយកបាន»។

Advertisement

បើតាម anadolu, ក្រុមប្រឹក្សាអាត្លង់ទិកខាងជើងមួយនេះ បានជួបប្រជុំគ្នា នៅទីក្រុងព្រុចសែល ដើម្បីពិភាក្សាអំពីការរំលោភដែនអាកាស និងឧប្បត្តិហេតុ ដ្រូន នាពេលថ្មីៗនេះ ព្រមទាំង បានបង្ហាញពីសាមគ្គីភាពពេញលេញ ជាមួយសម្ព័ន្ធមិត្តដែលរងផលប៉ះពាល់។

NATO បានសម្រេចចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបានរៀបរាប់ថា «រុស្ស៊ីត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភដែនអាកាសទាំងនេះ ដែលជាសកម្មភាពគ្រោះថ្នាក់ និងមិនអាចទទួលយកបាន ហើយវាបង្ហាញឱ្យឃើញពីការកើនឡើងនូវការហ៊ានប្រថុយប្រថានរបស់រុស្ស៊ី»។

ក្រុមសម្ព័ន្ធមិត្តបានសង្កត់ធ្ងន់ថា ពួកគេនៅតែមានឯកភាព និងប្តេជ្ញាចិត្តការពារទឹកដីរបស់ NATO ខណៈពេលដែលបានកោតសរសើរចំពោះការឆ្លើយតបយ៉ាងឆាប់រហ័សពីសំណាក់អាជ្ញាធរជាតិ និងអាជ្ញាធររបស់សម្ព័ន្ធមិត្ត។

សេចក្តីថ្លែងការណ៍បានបន្ថែមថា «NATO ត្រៀមខ្លួនរួចរាល់ ក្នុងការទប់ស្កាត់ និងការពារប្រឆាំងនឹងរាល់ការឈ្លានពាន»។

ក្រុមសម្ព័ន្ធមិត្តក៏បានបញ្ជាក់ជាថ្មី នូវការគាំទ្ររបស់ពួកគេ ចំពោះសេរីភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ក៏ដូចជា កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសន្តិភាពផងដែរ ដោយបញ្ជាក់ថា ការរំលោភដែនអាកាសបែបនេះ នឹងមិនអាចរារាំងសមាជិក NATO ពីការរក្សាការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះទីកៀវបាននោះឡើយ៕

ប្រភព ៖ anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា