អ៊ុយក្រែន ផ្អាកវាយនាវាដឹកប្រេងប្រើកំពង់ផែ រុស្ស៊ី តាមការស្នើសុំរបស់ អាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ផ្អាកវាយនាវាដឹកប្រេងប្រើកំពង់ផែ រុស្ស៊ី តាមការស្នើសុំរបស់ អាមេរិក

អ៊ុយក្រែន ផ្អាកវាយនាវាដឹកប្រេងប្រើកំពង់ផែ រុស្ស៊ី តាមការស្នើសុំរបស់ អាមេរិក

កៀវ ៖ ប្រទេសអ៊ុយក្រែននឹងផ្អាកបាញ់យន្តហោះដ្រូនវាយប្រហារលើនាវាដឹកប្រេង ដែលប្រើប្រាស់កំពង់ផែ Novorossiysk របស់រុស្ស៊ីនៅសមុទ្រខ្មៅ ក្រោយមានការស្នើសុំពីអនុប្រធានាធិបតីអាមេរិក លោក JD Vance ។

Advertisement

ផ្អែកតាមប្រភពពីមន្រ្តីអ៊ុយក្រែន កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃ ពុធ ថា ការស្នើសុំកាលពីខែមុននេះ កើតឡើងក្រោយអាមេរិកមានការព្រួយបារម្ភថា អ៊ុយក្រែនកំពុងធ្វើឱ្យទីផ្សារប្រេងសកលក្រឡាប់ចាក់ ។

ជាពិសេសប៉ះពាល់ដល់ផលប្រយោជន៍ក្រុមហ៊ុនប្រេងធំៗរបស់អាមេរិក ដូចជា Chevron និង ExxonMobil ដែលកំពុងប្រតិបត្តិការដឹកជញ្ជូនប្រេងចេញពីប្រទេសកាហ្សាក់ស្ថាន ។

កំពង់ផែ Novorossiysk របស់រុស្ស៊ី គឺជាទីតាំងស្ថានីយរបស់បំពង់បង្ហួរប្រេង Caspian Pipeline Consortium ហៅកាត់ CPC ដែលដឹកជញ្ជូនប្រេងឆៅពីប្រទេសកាហ្សាក់ស្ថានទៅកាន់ទីផ្សារអឺរ៉ុប ។

សហរដ្ឋអាមេរិកចាត់ទុកច្រកនេះ ជាប្រភពថាមពលជំនួសដ៏សំខាន់ ដើម្បីកុំឱ្យអឺរ៉ុបពឹងផ្អែកលើរុស្ស៊ី ។ យ៉ាងណា ភាគីអ៊ុយក្រែនបានយល់ព្រមផ្អាកវាយប្រហារ តែក្នុងលក្ខខណ្ឌថា នាវាទាំងនោះមិនមែនជារបស់រុស្ស៊ី មិនដឹកទំនិញ ឬប្រេងរបស់រុស្ស៊ី ហើយមិនស្ថិតក្រោមទណ្ឌកម្មរបស់អ៊ុយក្រែន ។

យោងតាម Strait Times, ការស្នើសុំរបស់អាមេរិក ធ្វើឡើងបន្ទាប់ពីការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែននៅសមុទ្រខ្មៅ បានធ្វើឱ្យបរិមាណនៃការដឹកជញ្ជូនប្រេងចេញពីបំពង់បង្ហូរប្រេង CPC ដាំក្បាលចុះដល់ទៅ ១ ភាគ ៥ កាលពីខែកក្កដាកន្លងទៅ ។

ចំណែកប្រភពជិតស្និទ្ធនឹងរដ្ឋាភិបាលទីក្រុងកៀវ បានបង្ហើបថា អ៊ុយក្រែនព្រមតាមការស្នើសុំនេះ ជាថ្នូរនឹងការទទួលបានអាជ្ញាប័ណ្ណពីអាមេរិក ក្នុងការផលិតមីស៊ីលសំណាញ់មេឃ Patriot និងចង់ទិញមីស៊ីលស្ទាក់ចាប់រាប់រយគ្រាប់បន្ថែមទៀត ដើម្បីរារាំងការវាយប្រហារដោយមីស៊ីលផ្លោងរបស់រុស្ស៊ី នៅរដូវរងាខាងមុខ ៕

ប្រភព ៖ Financial Times និង Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា