អ៊ីរ៉ង់ ប្រកាសថា នៅសល់មីស៊ីលនិងដ្រូន ៧៥% មិនទាន់ប្រើ, រីឯ ការផលិតថ្មីចេះតែបន្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ប្រកាសថា នៅសល់មីស៊ីលនិងដ្រូន ៧៥% មិនទាន់ប្រើ, រីឯ ការផលិតថ្មីចេះតែបន្ត

អ៊ីរ៉ង់ ប្រកាសថា នៅសល់មីស៊ីលនិងដ្រូន ៧៥% មិនទាន់ប្រើ, រីឯ ការផលិតថ្មីចេះតែបន្ត

តេហេរ៉ង់ ៖ យោធាអ៊ីរ៉ង់ អះអាង កាលពីថ្ងៃពុធថា សមត្ថភាពផ្នែកមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ជាង ៧៥% របស់ប្រទេសខ្លួន នៅមិនទាន់ត្រូវបានប្រើប្រាស់នៅឡើយទេ ហើយការផលិតនៅតែបន្តធម្មតា។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Anadolu ។

Advertisement

នៅក្នុងបទសម្ភាសន៍ ជាមួយគេហទំព័រព័ត៌មាន “Jamaran” របស់អ៊ីរ៉ង់, មេបញ្ជាការរង កងទ័ពអ៊ីរ៉ង់ លោក ឧត្តមសេនីយ៍ត្រី Ali Reza Sheikh បានថ្លែងថា «សមត្ថភាពផ្នែកមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ជាង ៧៥% នៅតែរក្សាបាននូវស្ថានភាពល្អ និងត្រៀមខ្លួនរួចរាល់សម្រាប់ការប្រើប្រាស់។ ចំពោះការផលិតសមត្ថភាពទាំងនេះ ក៏នៅតែបន្តដំណើរការ ដោយគ្មានការរំខាន»។

មន្ត្រីអ៊ីរ៉ង់រូបនេះបានលើកឡើងទៀតថា អំណាចយោធា និងការទូតរបស់ប្រទេសដំណើរការ ដោយមានការសម្របសម្រួលគ្នា។ លោកបានគូសបញ្ជាក់ថា «ពួកយើងជាទាហាន គឺឈរនៅពីក្រោយការងារការទូត។ នៅពេលដែលអំណាចយោធាមានភាពទន់ខ្សោយ អ្នកការទូតក៏ស្ថិតក្នុងស្ថានភាពទន់ខ្សោយដែរ នៅឯតុចរចា»។

លោក Sheikh បាននិយាយផ្លែផ្កាដាក់ទីក្រុងវ៉ាស៊ីនតោនដែរថា សហរដ្ឋអាមេរិកបានផ្លាស់ប្តូរគោលដៅនយោបាយរបស់ខ្លួន ដោយលើកឡើងថា នេះគឺជា «សញ្ញានៃការបរាជ័យជាយុទ្ធសាស្ត្រ»៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា