លោក ពូទីន ៖ ផែនការពង្រាយអាវុធរបស់ NATO និងជប៉ុន បង្កការគំរាមកំហែងដល់សន្តិសុខរុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន ៖ ផែនការពង្រាយអាវុធរបស់ NATO និងជប៉ុន បង្កការគំរាមកំហែងដល់សន្តិសុខរុស្ស៊ី

លោក ពូទីន ៖ ផែនការពង្រាយអាវុធរបស់ NATO និងជប៉ុន បង្កការគំរាមកំហែងដល់សន្តិសុខរុស្ស៊ី

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ព្រមានថា ការជ្រៀតជ្រែករបស់អង្គការណាតូ និងសកម្មភាពយោធារបស់ប្រទេសជប៉ុននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខរបស់ប្រទេសរុស្ស៊ី ។

Advertisement

លោក ពូទីន អះអាងបែបនេះ ក្នុងអំឡុងពេលចុះពិនិត្យមើលការធ្វើសមយុទ្ធយោធាថ្ងៃចុងក្រោយរបស់កងនាវាចរណ៍ប៉ាស៊ីហ្វិករុស្ស៊ី នៅទីក្រុង Yuzhno-Sakhalinsk ក្បែរព្រំដែនជប៉ុន កាលពីថ្ងៃ ពុធ ។

ជាមួយគ្នានោះ មេដឹកនាំរុស្ស៊ីរូបនេះ បានចោទប្រកាន់ថា អង្គការណាតូកំពុងព្យាយាមពង្រីកឥទ្ធិពល និងជ្រៀតចូលមកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈការបង្កើតប្លុកនយោបាយ-យោធាថ្មីៗ ។

លោកថា ប្រព័ន្ធអាវុធទំនើបៗជាច្រើនត្រូវបានបំរុង និងកំពុងរៀបចំដាក់ពង្រាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលវាជាការគំរាមកំហែងផ្ទាល់ដល់រុស្ស៊ី ។

ទន្ទឹមគ្នា លោក ពូទីន ក៏សម្តែងការមិនពេញចិត្តផងដែរ ដែលជប៉ុនបានចាត់ទុកកងទ័ពរុស្ស៊ី ជាប្រភពនៃការគំរាមកំហែងដ៏ធំជាលើកដំបូង នៅក្នុងឯកសារការពារជាតិរបស់ខ្លួន ទាំងដែលទីក្រុងមូស្គូគ្មានបំណងប្រឆាំងនឹងទីក្រុងតូក្យូ ។

គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះសង្គ្រាមអ៊ុយក្រែនក្នុងឆ្នាំ២០២២មក ប្រទេសជប៉ុនក៏បានចូលរួមចំណែកដល់កញ្ចប់ជំនួយគ្រប់គ្រងជ្រុងជ្រោយសម្រាប់អ៊ុយក្រែន ហៅកាត់ថា CAP របស់អង្គការណាតូផងដែរ ។

គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦នេះ ប្រទេសជាសមាជិកណាតូ និងដៃគូអន្តរជាតិ បានបរិច្ចាគថវិកាចូលរួមក្នុងមូលនិធិ CAP នេះ សរុបលើសពី ១,៦ ពាន់លានដុល្លារ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា