ក្រសួងកសិកម្ម និងអង្គការដៃគូប្រាប់ឱ្យកសិករត្រៀមបង្កើតភាពធន់​ក្នុង​របរកសិកម្មដើម្បីប្រាក់ចំណូល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងកសិកម្ម និងអង្គការដៃគូប្រាប់ឱ្យកសិករត្រៀមបង្កើតភាពធន់​ក្នុង​របរកសិកម្មដើម្បីប្រាក់ចំណូល

ក្រសួងកសិកម្ម និងអង្គការដៃគូប្រាប់ឱ្យកសិករត្រៀមបង្កើតភាពធន់​ក្នុង​របរកសិកម្មដើម្បីប្រាក់ចំណូល

ខណៈកម្ពុជាកំពុងស្ថិតក្នុងអាកាសធាតុក្តៅខ្លាំងនៃបាតុភូត អែលនីញ៉ូ (El Niño)ក្នុងឆ្នាំ២០២៦ ​និងដើម​ឆ្នាំ២០២៧​ខាង​មុខ ​ក្រសួង​កសិកម្ម ក៏ដូចជាអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ​ប្រចាំកម្ពុជា​(FAO)បានរំលឹក​ដល់​កសិករ​ឱ្យត្រៀមខ្លួន​ឱ្យបានរួចរាល់ពី​វិធីសាស្រ្តចាំបាច់ ដើម្បីឱ្យដំណាំសព្វសារពើ ការចិញ្ចឹមសត្វ និងការធ្វើ​កសិកម្មផ្សេងទៀត នៅរក្សាបាន​ទាំង​គុណភាព និងទិន្នផល ។ មាន​ន័យថា បង្កើតភាពធន់សម្រាប់ដំណាក់កាលមិនអំណោយ​ផល​នេះ។

Advertisement

នៅខេត្តកំពង់ធំក្នុងពិធី ”បង្ហាញផែនទីបង្ហាញផ្លូវខ្សែច្រវាក់តម្លៃ និងការប្រគល់កំព្យូទ័រ និងម៉ាស៊ីនព្រីន”​កាលពីពេលថ្មីៗ ​លោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ​ប្រចាំកម្ពុជា បានប្រាប់ប្រជាសហគមន៍ដែល​ចូលរួម​អំពីរលកកម្តៅ​កើតឡើងបាតុភូត អែលនីញ៉ូ (El Niño)ដែលជះផលយ៉ាង​អាក្រក់​ដល់អាកាសធាតុក្តៅខ្លាំង គ្រោះរាំងស្ងួត ហានិភ័យអាកាសធាតុផ្សេង​ទៀត។លោកស្រីថា បាតុភូតនេះកំពុងគំរាមកំហែងក្នុងតំបន់ជាច្រើន​លើពិភពលោកនាពេលបច្ចុប្បន្ន អាចបណ្តាលឱ្យមានការខាតបង់​ធ្ងន់ធ្ងរ​ដល់កសិករ។

ជាសារទៅកាន់កសិករ លោកស្រីប្រាប់ថា ​ត្រូវតែចេះត្រៀមខ្លួនគ្រប់គ្រាន់​ក្នុងការទ្រទ្រង់​ដំណាំកសិកម្ម ក្នុងនេះរាប់ទាំងដំណាំបន្លែ ដើមឈើ​ហូបផ្លែ ការចិញ្ចឹមសត្វជាដើម។ត្រូវតែចេះផ្តល់ទឹក និងវិធីសាស្រ្តផ្សេង​ទៀតដើម្បីកុំឱ្យទទួលរងផលប៉ះពាល់ខ្លាំង។

បើតាមលោកស្រី រេប៊ែកកា ប៊ែល ចន្លោះចាប់ពីខែមីនាដល់ខែឧសភា ឆ្នាំ២០២៧​កម្ពុជាអាចនឹងទទួលរងគ្រោះដោយ​សារ​អាកាសក្តៅខ្លាំង ព្រោះតែបាតុភូតអាក្រក់នៃរលកកម្តៅ។ដោយឡែក​នៅពេលនេះ​កម្ពុជាដោយសារមានភ្លៀងធ្លាក់​ គឺមិនទាន់​ទទួលរងផលប៉ះពាល់អ្វីទេ តែយើងក៏ត្រូវគិតគូរបណ្តើរៗដើម្បីទប់ទល់ឬដំណោះស្រាយណាមួយ នៃអាកាសធាតុក្តៅខ្លាំងនាឆ្នាំ​ក្រោយដែលវានឹងមកដល់។ត្រូវមាន​ផែនការជាក់លាក់មួយ សម្រាប់អាកាសធាតុអាក្រក់នេះ។

អញ្ជើញចូលរួមក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យ​ដឹងថា ក្រសួងកំពុងគិតគូរចំពោះការប្រែប្រួលអាកាសធាតុ។សម្រាប់វិធាន​ការដំបូងបង្អស់ គឺការពារដើមឈើគ្រប់ប្រភេទ​ពីព្រោះដើមឈើជួយ​ធ្វើឱ្យខ្យល់អាកាសត្រជាក់ រក្សាសំណើមក្នុងដី ការពារប្រភពទឹក និងកាត់បន្ថយហានិភ័យនៃគ្រោះរាំងស្ងួត។ ក្រសួងក៏កំពុង​គិតគូរ​ផងដែរក្នុងការកែច្នៃកសិផលទាំងអស់ដើម្បី​ឱ្យអាចលក់បានមិនប៉ះពាល់ថ្លៃដើមផលិត និងពិសេសរកប្រាក់​ចំណេញដល់ពួកគាត់។

គួរបញ្ជាក់ថា តាមរយៈគម្រោងគជ់របស់ក្រសួងកសិកម្ម ដែលគាំទ្រ​ដោយមូលនិធិអាកាសធាតុបៃតង ក្រុមការងារជំនាញ​ស្តីពី​ការធានា​រ៉ាប់រងកសិកម្ម ដែលមានសមាជិកមកពីស្ថាប័នរដ្ឋាភិបាល ស្ថាប័ន​ហិរញ្ញវត្ថុ និងស្ថាប័នធានារ៉ាប់រង បានជួបជុំគ្នា ដើម្បី​រៀបចំកញ្ចប់​ធានារ៉ាប់រងសម្រាប់កសិករ។គម្រោងនេះក៏កំពុងធ្វើការជាមួយដៃគូរបស់ខ្លួន ដើម្បីឱ្យសេវាធា​នា​រ៉ាប់រងកសិកម្មកាន់​តែឆ្លើយតបជាក់ស្តែង និងមានតម្លៃសមរម្យ​សម្រាប់​កសិករដែលមានទំហំផលិតកម្មតូច ដើម្បីឱ្យកសិករអាចគ្រប់គ្រងការ​ខាត​បង់ នៅពេលមានហានិភ័យអាកាសធាតុប៉ះពាល់ដល់ដំណាំ​ពួកគេ៕

ដោយ៖ម៉ាដេប៉ូ
រូបភាព៖ លោក វេង លឹមហួត

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា