អ្នកសម្របសម្រួល ៖ អាមេរិក និង អ៊ីរ៉ង់ពន្យារពេលបទឈប់បាញ់ ៦០ថ្ងៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកសម្របសម្រួល ៖ អាមេរិក និង អ៊ីរ៉ង់ពន្យារពេលបទឈប់បាញ់ ៦០ថ្ងៃ

អ្នកសម្របសម្រួល ៖ អាមេរិក និង អ៊ីរ៉ង់ពន្យារពេលបទឈប់បាញ់ ៦០ថ្ងៃ

វ៉ាស៊ីនតោន ៖ អាមេរិក និងអ៊ីរ៉ង់ បានយល់ព្រមពន្យារពេលបទឈប់បាញ់ ក្រោមអនុស្សរណៈនៃការយោគយល់គ្នា ឬ «MOU ទីក្រុងអ៊ីស្លាម៉ាបាដ» រយៈពេល ៦០ថ្ងៃ មុនកាលបរិច្ឆេទផុតកំណត់ នៅថ្ងៃទី១៧ ខែសីហា។ នេះបើតាមប្រភពពីមន្ត្រីរដ្ឋាភិបាលប៉ាគីស្ថាន ប្រាប់ទីភ្នាក់ងារព័ត៌មាន Anadolu កាលពីថ្ងៃពុធ។

Advertisement

ប្រភពមួយដែលស្និទ្ធនឹងដំណើរការសម្របសម្រួល បាននិយាយថា «ភាគីទាំងពីរបានបង្ហាញការយល់ព្រមរបស់ពួកគេ ទៅកាន់អ្នកសម្របសម្រួល ដើម្បីពន្យារពេលកាលបរិច្ឆេទកំណត់នេះ»។

ប្រភពដដែលបានបន្ថែមថា «ទោះជាយ៉ាងណាក៏ដោយ ភាគីទាំងពីរកំពុងផ្លាស់ប្តូរការទំនាក់ទំនងគ្នា ដើម្បីសម្រេចចិត្ត លើរយៈពេលនៃការបន្តកិច្ចព្រមព្រៀងនេះ»។

អាមេរិក និងអ៊ីរ៉ង់បានយល់ព្រមលើបទឈប់បាញ់មួយ ដែលសម្របសម្រួលដោយប្រទេសប៉ាគីស្ថាន កាលពីខែមេសា ហើយក្រោយមកបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នៅថ្ងៃទី ១៧ ខែមិថុនា ដោយចាប់ផ្តើមការចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយ។

យ៉ាងណាក៏ដោយ ការចរចានោះបានជាប់គាំង នៅពេលក្រោយមក ដោយសារតែមានការខ្វែងគំនិតគ្នា លើបញ្ហាការធានាសន្តិសុខ និងសេរីភាពនៃការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូសដែលជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយរបស់ពិភពលោក សម្រាប់ការផ្គត់ផ្គង់ថាមពល និងពាណិជ្ជកម្មសកល។

នៅចន្លោះថ្ងៃទី៨ និងថ្ងៃទី២៤ ខែកក្កដា, សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានធ្វើការវាយប្រហារគ្នាទៅវិញទៅមក ដោយទីក្រុងវ៉ាស៊ីនតោនបានបើកការវាយប្រហារលើគោលដៅនានា នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយទីក្រុងតេហេរ៉ង់ បានឆ្លើយតបវិញ ដោយវាយប្រហារទៅលើអ្វីដែលខ្លួនបានអះអាងថា ជាទីតាំង និងសម្ភារៈយោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអារ៉ាប់មួយចំនួន រួមមាន ប្រទេសហ្ស៊កដានី, បារ៉ែន និងកូវ៉ែត៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា