ប្រមុខ UN អំពាវនាវឱ្យមានការចរចាដោះស្រាយជម្លោះនៅឈូងសមុទ្រ និងសមុទ្រក្រហម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រមុខ UN អំពាវនាវឱ្យមានការចរចាដោះស្រាយជម្លោះនៅឈូងសមុទ្រ និងសមុទ្រក្រហម

ប្រមុខ UN អំពាវនាវឱ្យមានការចរចាដោះស្រាយជម្លោះនៅឈូងសមុទ្រ និងសមុទ្រក្រហម

អ.ស.ប ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស កាលពីថ្ងៃ ពុធ បានអំពាវនាវឱ្យមានការសន្ទនា និងការចរចា ដើម្បីស្វែងរកដំណោះស្រាយគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ចំពោះជម្លោះនៅតំបន់ឈូងសមុទ្រ និងសមុទ្រក្រហម ។

Advertisement

អ្នកនាំពាក្យរងរបស់ប្រមុខដឹកនាំយូអិន លោក ហ្វាហាន់ ហេគ និយាយថា លោកអគ្គលេខាធិការ ហ្គូទែរ៉េស កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវឌ្ឍនានា ពាក់ព័ន្ធនឹងជម្លោះនៅមជ្ឈិមបូព៌ា រួមទាំងស្ថានការណ៍នៅច្រកសមុទ្រហ័រមូស និងនៅសមុទ្រក្រហម ។

ជម្លោះនេះបានរំខានយ៉ាងធ្ងន់ធ្ងរដល់ផ្លូវសមុទ្រសំខាន់ៗ រួមមានច្រកសមុទ្រហ័រមូស និងច្រកសមុទ្រ បាប អាល់ម៉ានដាប នៅសមុទ្រក្រហម ដែលជាសរសៃឈាមពាណិជ្ជកម្មរបស់ពិភពលោក ។

យ៉ាងណា លោក ហេគ បានសង្កត់ធ្ងន់ថា លោកអគ្គលេខាធិការនៅតែជឿជាក់យ៉ាងមុតមាំថា ដំណោះស្រាយគ្រប់ជ្រុងជ្រោយ និងយូរអង្វែង អាចសម្រេចទៅបាន តាមរយៈការសន្ទនានិងការចរចាតែប៉ុណ្ណោះ ។

ដំណោះស្រាយបែបនេះ នឹងជួយស្តារស្ថិរភាព និងទំនុកចិត្តឡើងវិញនៅទូទាំងតំបន់ ព្រមទាំងការពារសិទ្ធិ និងសេរីភាពនៃការធ្វើនាវាចរណ៍នៅជុំវិញច្រកសមុទ្រហ័រមូស និងសមុទ្រក្រហមផងដែរ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា