អាមេរិកប្រកាសបន្តគាំទ្រកម្ពុជាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងអំពើឆបោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកប្រកាសបន្តគាំទ្រកម្ពុជាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងអំពើឆបោក

អាមេរិកប្រកាសបន្តគាំទ្រកម្ពុជាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងអំពើឆបោក

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា អាមេរិកគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រ​យុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការបោកប្រាស់តាមប្រព័ន្ធអនឡាញ។ ការប្រ​កាសនេះធ្វើឡើង​បន្ទាប់ពីលោកស្រី Aleks Zittle ភារធារីនៃស្ថានទូត បានជួបពិភាក្សាជាមួយឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី១២ ខែសីហាឆ្នាំ២០២៦។
 
ស្ថានទូតអាមរិកបានគូសបញ្ជាក់ថា ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការអនុវត្តច្បាប់ស្តីពីការប្រ​យុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា។ លោកស្រី Aleks Zittle បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការស៊ើបអង្កេត និងការកាត់ទោសមេក្លោងដែលនៅពីក្រោយអំពើឆបោកទាំងនេះ ក៏ដូចជាអ្នកដែលជួយសម្របសម្រួលឱ្យសកម្មភាពទាំងនេះអាចបន្តរីករាលដាលផងដែរ។
 
នៅក្នុងជំនួបនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីជំនួយបច្ចេកទេសយ៉ាងទូលំទូលាយដែលសហរដ្ឋអាមេរិកកំពុងផ្តល់​ជូន ដើម្បីជួយកម្ពុជាទប់ទល់នឹងការគំរាមកំហែងពីសំណាក់ក្រុមឧក្រិដ្ឋជនឆ្លងដែន ដែលដំណើរការមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា។ ស្ថានទូតបញ្ជាក់ថា ​អាមេរិកនឹងបន្តសហការជា​មួយកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ ដើម្បីការពារពលរដ្ឋអាមេរិក និងបុគ្គលដទៃទៀតពីបណ្តាញឧក្រិដ្ឋកម្មទាំងនេះ។
 
ចំណែកឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ជូនលោកស្រី Aleks Zittle អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមការបញ្ជាក់របស់ក្រសួងយុត្តិធម៌កម្ពុជា។
 
យោងតាមក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកស្រី Aleks Zittle បានបញ្ជាក់អំពីការបេ្ដជ្ញាចិត្តក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តការល្អរវាងមន្ត្រីអនុវត្តច្បាប់នៃប្រទេសទាំងពីរ ក៏ដូចជាការបន្តនូវកិច្ចសន្ទ​នា និងការចែករំលែកព័ត៌មានគ្នាទៅវិញទៅមក សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការប្រឆាំងការសម្អាតប្រាក់ ក៏ដូចជាការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៕

Advertisement

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា