ព្រះពុទ្ធបដិមាបុរាណមួយអង្គ នឹងត្រូវបញ្ជូនពីស្វីសមកកម្ពុជាវិញនៅចុងខែកញ្ញា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះពុទ្ធបដិមាបុរាណមួយអង្គ នឹងត្រូវបញ្ជូនពីស្វីសមកកម្ពុជាវិញនៅចុងខែកញ្ញា

ព្រះពុទ្ធបដិមាបុរាណមួយអង្គ នឹងត្រូវបញ្ជូនពីស្វីសមកកម្ពុជាវិញនៅចុងខែកញ្ញា

ចម្លាក់ព្រះពុទ្ធផ្ទាញ់មារចំនួន១អង្គ ដែលអាជ្ញាធរប្រទេសស្វីសបានរឹបអូសកាលពីឆ្នាំ២០១៤ នឹងត្រូវបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញនៅចុងខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ។

Advertisement

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធស្វីស បានប្រគល់ព្រះពុទ្ធបដិមាបុរាណនេះទៅតំណាងក្រុមហ៊ុនស្វីសមួយ ដើម្បីរៀបចំដឹកជញ្ជូនត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ។

ព្រះបដិមានេះត្រូវបានផលិតឡើងពីលោហៈ មានបណ្តោយ ៤១,៥ សង់ទីម៉ែត្រ មានជម្រៅ ២២,៥០សង់ទីម៉ែត្រ និងមានកម្ពស់ ៤៩ សង់ទីម៉ែត្រ។

អ្នកជំនាញជនជាតិស្វីសជឿថា រូបចម្លាក់នេះមានអាយុកាលតាំងពីសម័យមុនអង្គរ ឬដើមសម័យអង្គរ ដោយសន្មត់ថាមានអាយុកាលជាង ១០០០ឆ្នាំ។ ប៉ុន្តែបើយោងតាមការវាយតម្លៃជំហានដំបូងរបស់អ្នកជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយផ្អែកលើទម្រង់ និងរចនាបថ រូបបដិមាព្រះពុទ្ធផ្ចាញ់មារនេះមានអាយុកាលតាំងនៅសតវត្សទី១៨ ឬទី១៩។

តាមរយៈការប្រៀបធៀបយ៉ាងល្អិតល្អន់នៃបច្ចេកទេសសិល្បៈ និងបច្ចេកទេសនៃការផលិត អ្នកជំនាញខ្មែរបានសន្និដ្ឋានថា រូបចម្លាក់នេះ គឺជាវត្ថុសិល្បៈបុរាណខ្មែរពិតប្រាកដ ប្រកបដោយគុណតម្លៃសិល្បៈនិងសាសនា ដែលត្រូវថែរក្សាជាសម្បត្តិវប្បធម៌ជាតិ៕

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា