តំបន់រ៉ាមសារព្រែកទាល់កម្ពុជា ត្រូវបានដាក់បញ្ចូលជាបេក្ខភាពឧទ្យានបេតិកភណ្ឌអាស៊ាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តំបន់រ៉ាមសារព្រែកទាល់កម្ពុជា ត្រូវបានដាក់បញ្ចូលជាបេក្ខភាពឧទ្យានបេតិកភណ្ឌអាស៊ាន

តំបន់រ៉ាមសារព្រែកទាល់កម្ពុជា ត្រូវបានដាក់បញ្ចូលជាបេក្ខភាពឧទ្យានបេតិកភណ្ឌអាស៊ាន

ក្រសួងបរិស្ថានកម្ពុជាបានបញ្ជាក់ថា តំបន់រ៉ាមសារព្រែកទាល់ ក្នុងខេត្តបាត់ដំបង ត្រូវបានដាក់បញ្ចូលជាបេក្ខភាពឧទ្យានបេតិកភណ្ឌអាស៊ាន។ រដ្ឋសមាជិកអាស៊ានបានគាំទ្រ និងឯកភាពការដាក់បញ្ចូលនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ានលើកទី២៨ និងកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថាន​អាស៊ានលើកទី៣៧​ នាថ្ងៃទី​១០ និង១១សីហា​ ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូ។
 
ក្រៅពីតំបន់រ៉ាមសារព្រែកទាល់ ​ក្រសួងបរិស្ថាន​ក៏កំពុងសិក្សា​វាយតម្លៃសក្កានុពល​តំបន់​ឧទ្យានជាតិជួរភ្នំ​ក្រវាញដែលជាតំបន់សម្បូរទៅដោយជីវៈចម្រុះ សត្វងាយរងគ្រោះ ជិតផុតពូជ ឬកំពុងទទួលរងការគំរាមគំហេង និងជាជម្រកសត្វពងកូន​ ដែលមានសក្តានុពលក្នុងការដាក់ស្នើសុំទៅជាជាតំបន់ឧទ្យានបេតិ​កភណ្ឌអាស៊ាននាពេលអនាគតផងដែរ។
 
ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់បណ្ដាញព័ត៌មាន AMS ថា នៅមានតំបន់ឧទ្យានរបស់កម្ពុជាជាច្រើនទៀតដែលកម្ពុជាគ្រោងស្នើសុំទៅជាតំបន់ឧទ្យានបេតិ​កភណ្ឌអាស៊ាននាពេលអនាគត។
 
ក្រសួងបរិស្ថានបញ្ជាក់ថា សារៈសំខាន់នៃការទទួលស្គាល់ចំពោះការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះរបស់កម្ពុជា ជាពិសេសការដាក់បញ្ចូលតំបន់រ៉ាមសារព្រែកទាល់ជាឧទ្យានបេតិកភណ្ឌអាស៊ាន នឹងផ្តល់ផល​ជាវិជ្ជមានយ៉ាងខ្លាំងចំពោះការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះរបស់កម្ពុជា ដូចជាការលើកកម្ពស់​កា​រ​​ការពារ និងអភិរក្សធានធានធម្មជាតិ ដោយសារព្រែកទាល់ គឺជាជម្រកបន្តពូជរបស់សត្វស្លាប។
 
បច្ចុប្បន្ន ​​កម្ពុជាមានឧទ្យានបេតិកភណ្ឌអាស៊ានចំនួន ២ គឺឧទ្យានជាតិវីរៈជ័យ ស្ថិតនៅខេត្តរតនគិរី និងស្ទឹងត្រែង និងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ស្ថិតនៅខេត្តកំពត ដែលត្រូវដាក់បញ្ចូល និងអនុម័តជាផ្លូវការនៅឆ្នាំ២០០៣។
 
ដូច្នេះ នៅពេលដ៏ខ្លីខាងមុខ ពេលដែលបេក្ខភាពតំបន់រ៉ាមសារព្រែកទាល់ត្រូវបានអនុម័តជាផ្លូវការដោយរដ្ឋមន្រ្តីបរិស្ថានអាស៊ាននោះ ប្រទេសកម្ពុជានឹងមានតំបន់ឧទ្យានបេតិកភណ្ឌអាស៊ានចំនួនបី ដែលជាលទ្ធផលគួរឱ្យមោទនភាពសម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ៕

Advertisement

សេង បារាំង និងម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា