ចិន បញ្ចប់សមយុទ្ធដែនសមុទ្រជាមួយ ឥណ្ឌូនេស៊ី ជិតច្រកសមុទ្រតៃវ៉ាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន បញ្ចប់សមយុទ្ធដែនសមុទ្រជាមួយ ឥណ្ឌូនេស៊ី ជិតច្រកសមុទ្រតៃវ៉ាន់

ចិន បញ្ចប់សមយុទ្ធដែនសមុទ្រជាមួយ ឥណ្ឌូនេស៊ី ជិតច្រកសមុទ្រតៃវ៉ាន់

ប៉េកាំង ៖ នាវាចម្បាំងបំពាក់មីស៊ីលនាំផ្លូវ Honghe របស់កងទ័ពជើងទឹកចិន និងនាវាចម្បាំង KRI I Gusti Ngurah Rai របស់កងទ័ពជើងទឹកឥណ្ឌូនេស៊ី បានបញ្ចប់រាល់សមយុទ្ធដែលបានគ្រោងទុកទាំងអស់ នៅក្នុងដែនទឹកភាគខាងកើតកោះតៃវ៉ាន់ កាលពីព្រឹកថ្ងៃ ពុធ សប្តាហ៍នេះ ។

Advertisement

បើតាមទីបញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន, ការបញ្ចេញសាច់ដុំយោធារវាងចិន-ឥណ្ឌូនេស៊ីនេះ បង្ហាញពីឆន្ទៈ និងសមត្ថភាពនៃកងទ័ពជើងទឹករបស់ប្រទេសទាំងពីរ ក្នុងគោលបំណងរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាពិសេសរួមគ្នារក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ។

នេះជាលើកដំបូងហើយ ដែលកងទ័ពជើងទឹកចិន និងបរទេស បានធ្វើសមយុទ្ធរួមគ្នានៅដែនទឹកភាគខាងកើតកោះតៃវ៉ាន់ ខណៈដែលអ្នកជំនាញកិច្ចការយោធាចិនម្នាក់ បានប្រាប់ Global Times កាលពីថ្ងៃ អង្គារ ថា ល្បែងសង្គ្រាមនេះ មានអត្ថន័យសំខាន់ណាស់ ដោយបង្ហាញពីសិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់មហាយក្សចិន ទៅលើតំបន់សេដ្ឋកិច្ចពិសេសនៅភាគខាងកើតកោះតៃវ៉ាន់ ។

យោងតាម Taiwan Times, ភាគីតៃវ៉ាន់បានស្នើសុំឱ្យឥណ្ឌូនេស៊ីបញ្ជាក់ឱ្យច្បាស់ ជុំវិញការធ្វើសមយុទ្ធរួមគ្នាជាមួយចិន ខណៈទីក្រុងហ្សាការតាបានឆ្លើយតបថា វាគ្រាន់តែជាការហាត់ហ្វឹកហ្វឺនធម្មតា ហើយមិនមែនជាការប្រយុទ្ធគ្នាក្នុងសង្គ្រាមទេ ។

យ៉ាងណា កោះតៃវ៉ាន់បានអះអាងថា ខ្លួននឹងការពារអធិបតេយ្យភាព និងសិទ្ធិអធិបតេយ្យភាពរបស់ខ្លួនយ៉ាងសកម្ម នៅក្នុងដែនទឹកភាគខាងកើតតៃវ៉ាន់ ក៏ដូចជាធ្វើការជាមួយដៃគូក្នុងតំបន់ ដើម្បីធានាសេរីភាពនៃការធ្វើនាវាចរណ៍ និងស្ថិរភាពក្នុងតំបន់ ។

សមយុទ្ធរវាងចិន-ឥណ្ឌូនេស៊ី នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកោះតៃវ៉ាន់ទើបបញ្ចប់សមយុទ្ធយោធា “Han Kuang” ដែលមានរយៈពេល ១០ថ្ងៃ ដែលផ្តើមឡើងកាលពីថ្ងៃទី៥ ខែសីហា ។

សមយុទ្ធរបស់តៃវ៉ាន់ ត្រូវបានគេរាយការណ៍ថា ផ្តោតសំខាន់លើការហាត់សមត្រៀមខ្លួនប្រយុទ្ធ និងការឆ្លើយតបរបស់ប្រជាជនស៊ីវិល ចំពោះការឈ្លានពានដែលអាចកើតមានពីសំណាក់មហាយក្សចិន ៕

ប្រភព ៖ Global Times និង Taiwan Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា