អ៊ុយក្រែន ត្រូវការគ្រាប់មីស៊ីលសម្រាប់សំណាញ់មេឃ Patriot ត្រឹម ៥ ភាគរយប៉ុណ្ណោះ អាចទប់ទល់ជាមួយ រុស្ស៊ី ក្នុងរដូវរងា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ត្រូវការគ្រាប់មីស៊ីលសម្រាប់សំណាញ់មេឃ Patriot ត្រឹម ៥ ភាគរយប៉ុណ្ណោះ អាចទប់ទល់ជាមួយ រុស្ស៊ី ក្នុងរដូវរងា

អ៊ុយក្រែន ត្រូវការគ្រាប់មីស៊ីលសម្រាប់សំណាញ់មេឃ Patriot ត្រឹម ៥ ភាគរយប៉ុណ្ណោះ អាចទប់ទល់ជាមួយ រុស្ស៊ី ក្នុងរដូវរងា

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា អ៊ុយក្រែនត្រូវការគ្រាប់មីស៊ីលសម្រាប់សំណាញ់មេឃ Patriot របស់អាមេរិកត្រឹមតែ ៥% ប៉ុណ្ណោះ នឹងអាចទប់ទល់ជាមួយមីស៊ីលផ្លោងរបស់រុស្ស៊ីក្នុងរដូវរងាខាងមុខនេះបានហើយ ។

Advertisement

ថ្លែងក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ CNN ដែលចាក់ផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា លោក Zelensky និយាយថា គ្រាប់មីស៊ីលសម្រាប់សំណាញ់មេឃ Patriot ត្រឹម ៥ ភាគរយនេះអាចជួយការពារអ៊ុយក្រែនឲ្យឆ្លងផុតរដូវរងាខាងមុខ ហើយក៏អាចជួយសង្គ្រោះអាយុជីវិតមនុស្សបានផងដែរ ។

ប៉ុន្តែប្រសិនបើអាមេរិកព្រមលក់ដល់ ១០% វិញ នោះអ៊ុយក្រែននឹងមានសមត្ថភាពកម្ទេចគ្រាប់មីស៊ីលផ្លោងរបស់រុស្ស៊ីបានទាំងស្រុង ។

យ៉ាងណា លោក Zelensky បង្ហាញការសោកស្តាយថា បច្ចុប្បន្ន ទីក្រុងកៀវមានគ្រាប់មីស៊ីលស្ទាក់ចាប់ត្រឹមតែ ១% នៃតម្រូវការសរុបប៉ុណ្ណោះ ។

ការអះអាងរបស់លោក Zelensky ធ្វើឡើង ស្របពេលដែលការវាយប្រហារដោយមីស៊ីលផ្លោងរបស់រុស្ស៊ី មកលើរដ្ឋធានីកៀវបានកើនឡើងទ្វេដងជារៀងរាល់ខែ ខណៈដែលស្តុកគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធខែលការពារដែនអាកាសរបស់អ៊ុយក្រែន បានធ្លាក់ចុះរហូតដល់ ២ ដងកន្លះ បើធៀបនឹងឆ្នាំមុន ។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ, វិបត្តិកង្វះគ្រាប់មីស៊ីលសម្រាប់សំណាញ់មេឃ Patriot កាលពីខែកក្កដាកន្លងទៅ បានធ្វើឲ្យអ៊ុយក្រែនជួបខែដែលមានជនស៊ីវិលស្លាប់បាត់បង់ជីវិតច្រើនបំផុត ចាប់តាំងពីខែមេសា ឆ្នាំ ២០២២ មក ៕

ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា