១៥ប្រទេសបង្កើតសម្ព័ន្ធភាពការពារដែនសមុទ្រ ធានាសុវត្ថិភាពផ្លូវទឹកអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
១៥ប្រទេសបង្កើតសម្ព័ន្ធភាពការពារដែនសមុទ្រ ធានាសុវត្ថិភាពផ្លូវទឹកអន្តរជាតិ

១៥ប្រទេសបង្កើតសម្ព័ន្ធភាពការពារដែនសមុទ្រ ធានាសុវត្ថិភាពផ្លូវទឹកអន្តរជាតិ

រីយ៉ាដ ៖ ក្រសួងការពារជាតិ ប្រទេស អារ៉ាប៊ី សាអូឌីត បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា មានប្រទេសចំនួន ១៥ បានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម បង្កើតសម្ព័ន្ធភាពការពារដែនសមុទ្រពហុជាតិ ដើម្បីធានាសុវត្ថិភាពផ្លូវទឹកអន្តរជាតិ។

Advertisement

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបង្ហោះលើបណ្តាញសង្គម X, ក្រសួងបានបញ្ជាក់ថា «ចំនួនប្រទេសដែលបានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមនេះ បានកើនឡើងដល់ ១៥ ប្រទេស ខណៈដែលប្រទេសចំនួន ១៣ បានបញ្ចប់នីតិវិធីក្នុងស្រុករបស់ខ្លួន ហើយបានចុះហត្ថលេខាលើធម្មនុញ្ញសម្ព័ន្ធភាព និង បានប្រកាសជាផ្លូវការអំពីការចូលរួមរបស់ពួកគេ»។

បើតាម Anadolu, សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំលើកទីបី របស់ក្រុមអ្នករៀបចំផែនការសម្ព័ន្ធភាព ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃព្រហស្បតិ៍ នៅឯទីក្រុង Jeddah។

កាលពីថ្ងៃទី៣០ ខែកក្កដា, អារ៉ាប៊ី សាអូឌីត និងប្រទេសចំនួន ១៣ ផ្សេងទៀតបានប្រកាសបង្កើតសម្ព័ន្ធភាពការពារដែនសមុទ្រពហុជាតិមួយនេះ ដោយមានគោលបំណងការពារសេរីភាពនៃការធ្វើនាវាចរណ៍, ពាណិជ្ជកម្មអន្តរជាតិ និងផ្លូវផ្គត់ផ្គង់ថាមពល នៅក្នុងច្រកសមុទ្រ Bab al-Mandab, សមុទ្រក្រហម និងឈូងសមុទ្រ Aden។

នៅថ្ងៃទី៦ ខែសីហា, ឧត្តមនាវីទោ អារ៉ាប៊ី សាអូឌីត លោក Abdullah bin Salem Al-Shehri ត្រូវបានតែងតាំងជាមេបញ្ជាការសម្ព័ន្ធភាពនេះ។ យ៉ាងណាមិញ អារ៉ាប៊ី សាអ៊ូឌីត មិនបានបង្ហាញលម្អិតពីឈ្មោះប្រទេសចូលរួម នៅឡើយនោះទេ៕

ប្រភព ៖ Anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា