CIA អាមេរិក មិនជឿថា អ៊ីរ៉ង់ប៉ងធ្វើឃាតលោក ត្រាំ ដូចការចោទរបស់អ៊ីស្រាអែល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
CIA អាមេរិក មិនជឿថា អ៊ីរ៉ង់ប៉ងធ្វើឃាតលោក ត្រាំ ដូចការចោទរបស់អ៊ីស្រាអែល

CIA អាមេរិក មិនជឿថា អ៊ីរ៉ង់ប៉ងធ្វើឃាតលោក ត្រាំ ដូចការចោទរបស់អ៊ីស្រាអែល

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ហៅកាត់ CIA បានបង្ហាញពីភាពមន្ទិលសង្ស័យ ចំពោះសារគំរាមផ្ញើចេញពីប្រទេសអ៊ីស្រាអែល ដែលអះអាងថា អ៊ីរ៉ង់ប៉ុនប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ នៅប្រទេសតួកគី។ នេះបើយោងតាមមន្ត្រី CIA ថ្លែងប្រាប់សារព័ត៌មាន The Washington Post កាលពីថ្ងៃព្រហស្បតិ៍។

Advertisement

បើតាម aljazeera, ការអះអាងនេះ បានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារ ទទួលស្គាល់ថា រូបលោកពិតជាបានផ្លាស់ប្តូរយន្តហោះដោយសម្ងាត់ នៅឯព្រលានយន្តហោះ ស្ថិតក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលណាតូ កាលពីខែមុន ដោយមេដឹកនាំ វ័យ៨០ឆ្នាំ រូបនេះ បញ្ជាក់ថា លោកគ្រាន់តែធ្វើតាមការណែនាំ របស់បុគ្គលិកសន្តិសុខ តែប៉ុណ្ណោះ។

យោងតាម The Washington Post , រដ្ឋាភិបាលអ៊ីស្រាអែលត្រូវបានគេរាយការណ៍ថា បានបញ្ជូនព័ត៌មានជុំវិញការគំរាមកំហែង ចង់ផ្តាច់យកអាយុជីវិតលោក ត្រាំ ទៅកាន់ CIA ប៉ុន្តែ អ្នកវិភាគរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកមួយនេះ មិនយល់ឃើញថា ព័ត៌មានស៊ើបការណ៍នោះ មានភាពគួរឱ្យជឿជាក់ឡើយ ព្រោះផ្អែកលើប្រភពព័ត៌មានពីអ៊ីស្រាអែល ជាជាងប្រភពពីទីភ្នាក់ងារអាមេរិក ហើយពួកគេបានជម្រាបជូនមន្ត្រីរដ្ឋបាលផងដែរ អំពីការមន្ទិលសង្ស័យនេះ។

យ៉ាងណា ទាំងសេតវិមាន, CIA និង ស្ថានទូតអ៊ីស្រាអែលប្រចាំនៅទីក្រុងវ៉ាស៊ីនតោនមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការឆ្លើយតប និង ព័ត៌មានលម្អិត ជុំវិញសេចក្តីរាយការណ៍នេះនៅឡើយទេ។

បើតាម Anadolu, បន្ទាប់ពីចូលរួមកិច្ចប្រជុំ NATO នៅតួកគី កាលពីថ្ងៃទី៨ ខែកក្កដា លោក ត្រាំ ត្រូវបានគេនាំចេញពី Air Force One ចូលទៅកាន់យន្តហោះយោធាប្រភេទ C-32A ដោយប្រើរថយន្តដឹកជញ្ជូនស្បៀងអាហារ ប្រចាំព្រលានយន្តហោះ។

បន្ទាប់មក លោកប្រធានាធិបតីអាមេរិក និងក្រុមជំនួយការមួយក្រុមតូចបានធ្វើដំណើរឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាកាស Mildenhall ស្ថិតក្នុងប្រទេសអង់គ្លេស ដោយមានយន្តហោះចម្បាំង F-16 ហោះអមការពារសុវត្ថិភាព៕

ប្រភព ៖ aljazeera _Anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា