រុស្ស៊ី វាយប្រហារកំពង់ផែនាំចេញគ្រាប់ធញ្ញជាតិធំបំផុតរបស់ អ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី វាយប្រហារកំពង់ផែនាំចេញគ្រាប់ធញ្ញជាតិធំបំផុតរបស់ អ៊ុយក្រែន

រុស្ស៊ី វាយប្រហារកំពង់ផែនាំចេញគ្រាប់ធញ្ញជាតិធំបំផុតរបស់ អ៊ុយក្រែន

កៀវ ៖ កងទ័ពរុស្ស៊ី កាលពីថ្ងៃ ព្រហស្បតិ៍ បានបើកការវាយប្រហារតាមអាកាសលើកំពង់ផែ Izmail ដែលជាកំពង់ផែនាំចេញគ្រាប់ធញ្ញជាតិធំបំផុតរបស់អ៊ុយក្រែន នៅឯទន្លេ Danube បណ្តាលឱ្យមានភ្លើងឆាបឆេះ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធ ។

Advertisement

ទន្ទឹមគ្នា រដ្ឋបាលប្រចាំតំបន់ Izmail បានបញ្ជាក់តាមបណ្តាញសង្គមតេលេក្រាមថា ការវាយប្រហារនៅពេលយប់របស់រុស្ស៊ី បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងបង្កឱ្យដាច់ចរន្តអគ្គិសនីនៅភាគអាគ្នេយ៍នៃក្រុង ។

បើតាម Strait Times, កំពង់ផែ Izmail ដែលស្ថិតនៅជិតព្រំដែនប្រទេសរ៉ូម៉ានី ក្នុងតំបន់ Odesa ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន គឺជាកន្លែងចាត់ចែងការនាំចេញគ្រាប់ធញ្ញជាតិ និងទំនិញផ្សេងៗទៀត ។

ប៉ុន្តែការវាយប្រហារលើកំពង់ផែ Izmail និងចំពេលដែលកម្រិតទឹកទន្លេ Danube ដែលធ្លាក់ចុះទាបបំផុតជាប្រវត្តិសាស្ត្រ អាចធ្វើឱ្យផែនការរបស់អ៊ុយក្រែន ក្នុងការប្រើប្រាស់ទន្លេនេះ ដើម្បីដឹកជញ្ជូនគ្រាប់ធញ្ញជាតិទៅកាន់អឺរ៉ុបជួបការស្មុគស្មាញ ។

ការវាយប្រហារនេះ កើតឡើងចំពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជំរុញឱ្យអាមេរិកប្រញាប់បញ្ជូនគ្រាប់មីស៊ីលរបស់សំណាញ់មេឃ Patriot បន្ថែម ដើម្បីការពារការវាយប្រហារពីមីស៊ីលបាលីស្ទីករបស់រុស្ស៊ី ។

បើតាមការអះអាងរបស់លោក ហ្សេលេនស្គី, គ្រាប់មីស៊ីលរបស់ប្រព័ន្ធខែលការពារដែនអាកាស Patriot ត្រឹម ៥% អាចជួយការពារអ៊ុយក្រែនឲ្យឆ្លងផុតរដូវរងាខាងមុខ ហើយក៏អាចជួយសង្គ្រោះអាយុជីវិតមនុស្សបានផងដែរ ។

ប៉ុន្តែប្រសិនបើអាមេរិកព្រមលក់ដល់ ១០% វិញ នោះអ៊ុយក្រែននឹងមានសមត្ថភាពកម្ទេចគ្រាប់មីស៊ីលផ្លោងរបស់រុស្ស៊ីបានទាំងស្រុង ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា