រុស្ស៊ី ថា ប្រតិកម្មរបស់ជប៉ុនចំពោះទស្សនកិច្ច លោក ពូទីន នៅកោះ Kurils មិនអាចទទទួលបាន ជាដាច់ខាត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ថា ប្រតិកម្មរបស់ជប៉ុនចំពោះទស្សនកិច្ច លោក ពូទីន នៅកោះ Kurils មិនអាចទទទួលបាន ជាដាច់ខាត

រុស្ស៊ី ថា ប្រតិកម្មរបស់ជប៉ុនចំពោះទស្សនកិច្ច លោក ពូទីន នៅកោះ Kurils មិនអាចទទទួលបាន ជាដាច់ខាត

មូស្កូ ៖ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសថា ការលើកឡើងរបស់ទីក្រុងតូក្យូ ជុំវិញដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រជុំកោះគូរីល (Kurils) គឺមិនអាចទទួលយកបានជាដាច់ខាត។

Advertisement

យោងតាមសារព័ត៌មាន Tass ចេញផ្សាយ នៅថ្ងៃសុក្រនេះ , អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា «ការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi និង រដ្ឋមន្ត្រីការបរទេស លោក Toshimitsu Motegi ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទៅកាន់កោះ Iturup គឺជារឿងដ៏គួរឱ្យហួសចិត្ត និងមិនអាចទទួលយកបានជាដាច់ខាត។ មន្ត្រីជប៉ុនបានហ៊ានដល់ថ្នាក់កំណត់ដោយគ្មានការអៀនខ្មាសថា តើប្រមុខដឹកនាំរបស់រុស្ស៊ីអាចទៅទស្សនាតំបន់ណាខ្លះនៅក្នុងទឹកដីរបស់ខ្លួន»។

លោកស្រី Zakharova បានបន្តថា «យើងបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងទាំងនេះ ដោយចាត់ទុកថា វាគ្មានមូលដ្ឋានផ្នែកនយោបាយ មានលក្ខណៈប្រមាថ និងគ្មានសុពលភាពតាមផ្លូវច្បាប់។ សេចក្តីថ្លែងការណ៍ចុងក្រោយរបស់ជប៉ុន គឺជាសញ្ញាមួយទៀតដែលបង្ហាញពីគោលនយោបាយខ្វះការមើលឃើញវែងឆ្ងាយរបស់ទីក្រុងតូក្យូ និង ឥរិយាបថដែលកាន់តែមានលក្ខណៈប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី»។

ការឆ្លើយតបនេះ ធ្វើឡើង ក្រោយពេលដែលជប៉ុនចេញសេចក្តីថ្លែងការណ៍ប្រកាសប្រឆាំងនឹងទស្សនកិច្ចរបស់ លោក ពូទីន ទៅកាន់កោះ ដែលត្រូវបានដឹងថា កំពុងមានជម្លោះអធិបតេយ្យ។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi លើកឡើងថា «ផ្អែកទាំងតាមទស្សនៈប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ កោះទាំងនេះគឺជាទឹកដីរបស់ជប៉ុន តាំងពីដើមមក ហើយរដ្ឋាភិបាលជប៉ុនជំទាស់យ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចនេះ» ។

លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីអះអាងថា ទស្សនកិច្ចនេះ មិនអាចទទួលយកបាន។

បើតាម BBC, កោះ Iturup ដែលជប៉ុនហៅឈ្មោះផ្សេងថា Etorofu ស្ថិតក្នុងចំណោមកោះទាំង ៤ នៃ ប្រជុំកោះ Kuril ដែលត្រូវបានទាមទារសិទ្ធិគ្រប់គ្រង ដោយទាំងរុស្ស៊ី និង ជប៉ុន ៕

ប្រភព៖ Tass_BBC, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា