កូរ៉េខាងជើង ព្រមានចាត់វិធានការរារាំងកម្រិតថ្មី មុនសមយុទ្ធ កូរ៉េខាងត្បូង-អាមេរិក ចាប់ផ្តើម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង ព្រមានចាត់វិធានការរារាំងកម្រិតថ្មី មុនសមយុទ្ធ កូរ៉េខាងត្បូង-អាមេរិក ចាប់ផ្តើម

កូរ៉េខាងជើង ព្រមានចាត់វិធានការរារាំងកម្រិតថ្មី មុនសមយុទ្ធ កូរ៉េខាងត្បូង-អាមេរិក ចាប់ផ្តើម

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃ សុក្រ នេះ ប្រកាសថ្កោលទោសសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំខ្នាតធំ រវាងកងកម្លាំងអាមេរិក និងកូរ៉េខាងត្បូងនាពេលខាងមុខ ហើយបានព្រមានធ្ងន់ៗថា ខ្លួននឹងចាត់វិធានការឆ្លើយតបដោយប្រើប្រាស់ “ការរារាំងកម្រិតថ្មី” ដែលកាន់តែខ្លាំងក្លាជាងមុន ។

Advertisement

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា វាជាគោលការណ៍ដ៏ស៊ីសង្វាក់គ្នារបស់កូរ៉េខាងជើង ក្នុងការធានាសន្តិសុខជាតិ ដើម្បីឆ្លើយតបទៅនឹងកម្រិតគំរាមកំហែងថ្មី ជាមួយកម្រិតនៃកម្លាំងទប់ស្កាត់ថ្មី ។

សេចក្តីថ្លែងការណ៍បានពិពណ៌នាការបញ្ចេញសាច់ដុំយោធារវាងកូរ៉េខាងត្បូង-អាមេរិកថា មានគោលបំណងរៀបចំខ្លួនឱ្យរួចរាល់ ដើម្បីប្រឈមមុខផ្នែកយោធាដ៏សំខាន់ជាមួយកូរ៉េខាងជើង ។

សេចក្តីថ្លែងការណ៍នេះ ក៏បានចោទប្រកាន់ចំៗផងដែរថា ការបញ្ចេញសាច់ដុំយោធា ដែលអាមេរិក និងកូរ៉េខាងត្បូង ហៅថា ជាសមយុទ្ធ “ប្រចាំឆ្នាំ” និង “ការពារខ្លួន” នោះ គឺជាការហាត់សមសម្រាប់សង្គ្រាមឈ្លានពាន ។

បើតាម AFP, សមយុទ្ធ “Ulchi Freedom Shield” រវាងអាមេរិក និងកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងមានការចូលរួមពីទាហានកូរ៉េខាងត្បូងចំនួន ១៨,០០០ នាក់ និងកងទ័ពអាមេរិកចំនួន ២៨,៥០០នាក់ដែលកំពុងដាក់ពង្រាយនៅលើទឹកដីកូរ៉េខាងត្បូង ។

ល្បែងសង្គ្រាមរយៈពេល ១១ថ្ងៃ ដែលគ្រោងចាប់ផ្តើមពីថ្ងៃទី១៧ ដល់២៧ ខែសីហាខាងមុខនេះ គឺជាការធ្វើសមយុទ្ធជាទៀងទាត់នៅក្នុងរដូវក្តៅ ដែលបង្កើតឡើងមានគោលបំណងពង្រឹងការត្រៀមខ្លួនរវាងអាមេរិក និងកូរ៉េខាងត្បូង នៅក្នុងការការពារ ក៏ដូចជាប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង ដែលជារដ្ឋមានអាវុធនុយក្លេអ៊ែរ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា