ចារកម្មអ៊ុយក្រែន ៖ រុស្ស៊ី គ្រោងពង្រាយទ័ពកូរ៉េខាងជើង ៥ ម៉ឺននាក់ ជាប់ព្រំដែន អ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចារកម្មអ៊ុយក្រែន ៖ រុស្ស៊ី គ្រោងពង្រាយទ័ពកូរ៉េខាងជើង ៥ ម៉ឺននាក់ ជាប់ព្រំដែន អ៊ុយក្រែន

ចារកម្មអ៊ុយក្រែន ៖ រុស្ស៊ី គ្រោងពង្រាយទ័ពកូរ៉េខាងជើង ៥ ម៉ឺននាក់ ជាប់ព្រំដែន អ៊ុយក្រែន

កៀវ ៖ ទីភ្នាក់ងារសម្ងាត់យោធាអ៊ុយក្រែន បានទម្លាយឱ្យដឹងកាលពីថ្ងៃ ពុធ ថា រុស្ស៊ី និងកូរ៉េខាងជើងកំពុងពិចារណាលើផែនការបញ្ជូនកងទ័ពកូរ៉េខាងជើងបន្ថែមទៀត ទៅកាន់តំបន់ចំនួន ៣ នៅភាគខាងលិចប្រទេសរុស្ស៊ី ជាប់ព្រំដែនជាមួយប្រទេសអ៊ុយក្រែន ដើម្បីជំនួសកងអង្គភាពរុស្ស៊ីនៅសមរភូមិជួរមុខ ។

Advertisement

បើតាមផែនការយោធាបណ្តោះអាសន្នរបស់រុស្ស៊ី ដែលចារកម្មអ៊ុយក្រែនទទួលបាន, ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង នឹងកើនឡើងដល់ ៥០,០០០នាក់នៅត្រឹមចុងខែវិច្ឆិកាខាងមុខ ។

ផែនការនេះ មានគោលបំណងជួយកងទ័ពរុស្ស៊ីវាយដណ្តើមយកតំបន់ Donbas ស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដែលក្នុងនោះរួមមានតំបន់ Luhansk និង Donetsk នៅត្រឹមចុងឆ្នាំ២០២៦ ។

មន្ត្រីព័ត៌មានសម្ងាត់អ៊ុយក្រែនម្នាក់និយាយថា រុស្ស៊ី និងកូរ៉េខាងជើង ត្រូវបានរំពឹងថា នឹងផ្តល់ការអនុម័តចុងក្រោយលើផែនការ នេះនៅកម្រិតថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ ។

បើតាម Straits Times, ការទទួលយកកងទ័ពកូរ៉េខាងជើងបន្ថែមនេះ កើតឡើងបន្ទាប់ពីទាហានរុស្ស៊ីច្រើនជាង ៤២,០០០ នាក់ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងខែកក្កដាតែមួយប៉ុណ្ណោះ ទើបទីក្រុងមូស្គូកំពុងស្វែងរកកម្លាំងថែមទៀតមកពីកូរ៉េខាងជើង ដើម្បីបន្តសង្គ្រាមជាមួយអ៊ុយក្រែន ។

ប្រភពទម្លាយថា គិតមកទល់ពេលនេះ កងទ័ពកូរ៉េខាងជើងច្រើនជាង ១០,០០០ នាក់ត្រូវបានដាក់ពង្រាយនៅភាគខាងលិចប្រទេសរុស្ស៊ី ហើយក៏បានចូលរួមប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែនផងដែរ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា