កម្ពុជារកមេធាវីជួយអ្នកនេសាទខ្មែរចំនួន ៣នាក់ ក្រោយថៃមិនព្រមដោះលែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជារកមេធាវីជួយអ្នកនេសាទខ្មែរចំនួន ៣នាក់ ក្រោយថៃមិនព្រមដោះលែង

កម្ពុជារកមេធាវីជួយអ្នកនេសាទខ្មែរចំនួន ៣នាក់ ក្រោយថៃមិនព្រមដោះលែង

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន AMS ថា អគ្គកុង​ស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានរកមេធាវីឲ្យជួយអ្នកនេសាទខ្មែរចំនួន ៣នាក់ ក្រោយភាគីថៃមិនព្រមដោះលែង។
 
ថៃគ្រោងដោះលែង អ្នកនេសាទទាំង៣នាក់ នៅថ្ងៃទី៣០ ខែកក្កដាកន្លងទៅ ក្រោយពីពួកគេទទួលបានការលើលែងទោស។ មន្រ្តីពន្ធគារខេត្តត្រាត ប្រ​ទេសថៃបានប្រាប់អគ្គកុង​ស៊ុលកម្ពុជាថា ត្រូវរង់ចាំសេចក្ដីសម្រេចរបស់តុលាការសិនទើបដោះលែង ប៉ុន្តែមកទល់ពេលនេះនៅមិនទាន់ដោះលែងពួកគេឡើយ។
 
ពាក់ព័ន្ធករណីនេះ ឯកឧត្តម ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាមិនទាន់ដាក់លិខិតណាមួយទៅស្ថាប័នអង្គការសិទ្ធិមនុស្ស ដើម្បីតវ៉ាទាមទារឲ្យភាគីថៃដោះ​លែងអ្នកសាទខ្មែរ ៣នាក់នោះទេ ដោយលោកថាមានក្រសួងស្ថាប័នពាក់ព័ន្ធធ្វើរឿងនេះហើយ។
 
តុលាការខេត្តត្រាត ប្រទេសថៃ បានកាត់ទោសអ្នកនេសាទចំនួន ៣នាក់ ក្នុងនោះ ២នាក់កាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៤ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ ៩ម៉ឺនបាត ស្មើប្រមាណណ ១០លានរៀល និងអ្នកបើកទូកនេសាទម្នាក់ទៀត ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១ឆ្នាំ៤ខែ និងពិន័យជាប្រាក់ជាង ១២ម៉ឺនបាត ឬ ស្មើប្រមាណ ១៤លានរៀល។
 
កម្មករនេសាទចំនួន ៣នាក់ត្រូវទាហានជើងទឹកថៃចាប់នៅក្បែរកោះយ៉រ ខេត្តកោះកុង កាល​ពី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។ នៅថ្ងៃដដែលនេះ ក្រសួងការបរទេសក៏បានចេញលិខិតតវ៉ាមួយ ដោយបញ្ជាក់ថា កងទ័ពជើងទឹកថៃបានបើកនាវារំលោភចូលដែនសមុទ្រកម្ពុជា ដើម្បីចាប់អ្នកនេសាទទាំងនោះ។
 
កម្ពុជាអំពាវនាវឲ្យភាគីថៃបញ្ឈប់សកម្មភាពវាតទីចូលដែនសមុទ្រកម្ពុជាដោយគ្មានការអនុញ្ញាត និងបានទាមទារឲ្យ កងទ័ពជើងទឹកថៃដោះលែងអ្នកនេសាទខ្មែរត្រឡប់មកវិញ នៅពេលនោះផងដែរ៕

Advertisement

សេង បារាំង AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា