សម្តេចតេជោ ស្នើឱ្យសមត្ថកិច្ច​ចាត់វិធានការលើបុគ្គលដែលជេរប្រមាថគ្នានៅតាមបណ្តាញសង្គម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ស្នើឱ្យសមត្ថកិច្ច​ចាត់វិធានការលើបុគ្គលដែលជេរប្រមាថគ្នានៅតាមបណ្តាញសង្គម

សម្តេចតេជោ ស្នើឱ្យសមត្ថកិច្ច​ចាត់វិធានការលើបុគ្គលដែលជេរប្រមាថគ្នានៅតាមបណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានណែនាំដល់ស្ថាប័នជាតិ ក្រសួងពាក់ព័ន្ធ ត្រូវចាត់វិធានការចំពោះជនទាំងឡាយណាដែលបំផ្លាញសេចក្ដីថ្លៃថ្នូរ និងសីលធម៌សង្គមខ្មែរ។
 
សម្តេចតេជោ បានព្រមានឱ្យចាត់វិធានការនេះនៅក្នុងកិច្ចប្រជុំជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីករណីស្ត្រីម្ចាស់លក់ទូរសព្ទតាមអនឡាញម្នាក់បានជេរប្រមាថលើកងទ័ពជួរមុខ ហើយត្រូវបានបញ្ជូនទៅកាន់តុលាការនៅព្រឹកថ្ងៃសុក្រនេះ។  
 
ជាមួយគ្នានេះ សម្តេចតេជោក៏បានស្នើឱ្យមានការអន្តរក្រសួងពាក់ព័ន្ធបង្កើតក្រុមមួយ ដែលមានយន្តការតាមដានលើបុគ្គលដែលបានជេរប្រមាថ ហែកហួរគ្នានៅតាមបណ្តាញសង្គម ជាពិសេសករណីប្តីប្រពន្វហែកហួរគ្នាតាមបណ្តាញសង្គមហ្វេសប៊ុក។
 
 
សម្តេចតេជោ បានទទូចម្តងហើយម្តងទៀតថា ប្តីប្រពន្ធដែលបានបែកបាក់គ្នាទៅហើយ សូមកុំមានការហែកកេរ្តិ៍គ្នា តាមបណ្ដាញសង្គមទៀតអី ព្រោះទង្វើនេះជាគំរូដ៏អាក្រក់ និងធ្វើឱ្យបាត់បង់កិត្តិយស ជាពិសេសដល់កូនចៅ​។

ពាក់ព័ន្ធនឹងករណីស្ត្រី ដែលប្រើពាក្យអសុរោះលើកងទ័ពជួរមុខ សម្តេចតេជោក៏បានសម្តែងការមិនពេញចិត្តដែរ ព្រោះនេះជាទង្វើដែលសង្គមស្អប់ខ្ពើម។ សម្តេចបញ្ជាក់ថា រឿងនេះមិនអាចព្រងើយកន្តើយបានឡើយ។
 
ទន្ទឹមនេះ សម្តេចប្រធានព្រឹទ្ធសភា បានណែនាំឱ្យក្រសួងពាក់ព័ន្ធរៀបចំក្រុមការងារមួយ ដើម្បីតាមដានករណីជេរប្រមាថ និងការប្រើប្រាស់ពាក្យសម្តីជេរប្រមាថគ្នាតាមបណ្តាញសង្គម ដែលឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ​ សីលធម៌សង្គម និងតម្លៃស្ត្រីខ្មែរ៕

Advertisement

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា