សម្ដេចធិបតីបង្ហើបពីគម្រោងសហការជាមួយកូនស្រីលោក កឹម សុខា ដើម្បីឧត្តមប្រយោជន៍ជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចធិបតីបង្ហើបពីគម្រោងសហការជាមួយកូនស្រីលោក កឹម សុខា ដើម្បីឧត្តមប្រយោជន៍ជាតិ

សម្ដេចធិបតីបង្ហើបពីគម្រោងសហការជាមួយកូនស្រីលោក កឹម សុខា ដើម្បីឧត្តមប្រយោជន៍ជាតិ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បាន​អនុញ្ញាតឲ្យអ្នកនាង កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ចូលជួបនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ។ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបង្ហោះរូបនៃជំនួបដ៏កម្រជាមួយកូនស្រីអតីតមេបក្សប្រឆាំងនេះនៅលើបណ្តាញសង្គមផ្លូវការ ដោយបញ្ជាក់យ៉ាងខ្លីថា៖ «ថ្ងៃនេះបានជួបជជែកគ្នាជាមួយប្អូនស្រី កឹម មនោវិទ្យា។ ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមានកិច្ចការមួយចំនួនដែលយើងអាចរួមសហការគ្នាធ្វើ ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង ជាពិសេសនៅលើឆាកអន្តរជាតិ»។
 
ពាក់ព័ន្ធនឹងជំនួបនេះ លោក ផែង ហេង មេធាវីការពារក្ដីលោក កឹម សុខា យល់ឃើញថា យើងជាខ្មែរក៏ចង់បានការរួបរួមជាតិ​ពិតប្រាដកដែរ ដើម្បីភាពរឹងមាំនៃនគរខ្មែរយើង។
 
ដោយឡែក លោកបណ្ឌិត មាស នី អ្នកវិភាគនិងឃ្លាំមើលការអភិវឌ្ឍសង្គម បានសាទរចំពោះជំនួបនេះ ដោយលោកចាត់ទុកជំនួបរវាងអ្នកនយោបាយជំនាន់ថ្មីនេះ ជាសញ្ញាវិជ្ជមានមួយសម្រាប់ឈានទៅរកការផ្សះផ្សារជាតិ។
 
 
សូមបញ្ជាក់ថា ជំនួបសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកនាង កឹម មនោវិទ្យា នៅ​​ពេលនេះ គឺកើតឡើងក្រោយពីព្រះមហាក្សត្រប្រោសប្រទានលើកលែងទោសឱ្យលោក កឹម សុខា ដែលតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំពីបទសន្ទិដ្ឋិភាពជាមួយបរទេស ៕

Advertisement
ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា