រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រដោយសន្តិវិធី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រដោយសន្តិវិធី

រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រដោយសន្តិវិធី

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការប្រទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ដំណាក់កាលសំខាន់មួយត្រូវបានសម្រេចហើយ ជាមួយនឹងការតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។

Advertisement

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ទៀតថា ការតែងតាំងនេះបានបំពេញកិច្ចរួចរាល់សម្រាប់ការបង្កើតគណៈកម្មការផ្សះផ្សា និងបានកំណត់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឱ្យគណៈកម្មាការនេះចាប់ផ្តើមដំណើរការងាររបស់ខ្លួន។ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រដោយសន្តិវិធី ហើយនឹងបន្តផ្តល់ទំនុកចិត្តលើដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា