អាមេរិក ពន្លឿនការផលិតគ្រាប់មីស៊ីលសំណាញ់មេឃបំពាក់នាវាចម្បាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ពន្លឿនការផលិតគ្រាប់មីស៊ីលសំណាញ់មេឃបំពាក់នាវាចម្បាំង

អាមេរិក ពន្លឿនការផលិតគ្រាប់មីស៊ីលសំណាញ់មេឃបំពាក់នាវាចម្បាំង

វ៉ាស៊ីនតោន ៖ ក្រសួងសង្គ្រាមអាមេរិក ដែលកំពុងចាប់ដៃគូសហការជាមួយក្រុមហ៊ុនការពារជាតិយក្ស Boeing និង RTX បានប្រកាសពីកិច្ចព្រមព្រៀងចំនួនពីរ កាលពីថ្ងៃ សុក្រ ដើម្បីពន្លឿនការផលិតគ្រាប់មីស៊ីលសំណាញ់មេឃ SM-3 Block IB និង Block IIA ។

Advertisement

បើតាម Anadolu, កិច្ចព្រមព្រៀងទាំងនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងជំរុញបង្កើនការផលិតស៊េរីគ្រាប់មីស៊ីលស្ទាក់ចាប់ ដែលបំពាក់លើនាវាចម្បាំងសំខាន់ៗរបស់អាមេរិក ស្របពេលដែលស្តុកគ្រាប់មីស៊ីលសំណាញ់មេឃបានធ្លាក់ចុះយ៉ាងគំហុក ដោយសារការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ។

យោងតាមក្រសួងសង្គ្រាមអាមេរិក, នៅក្រោមក្របខ័ណ្ឌថ្មីនេះ ការផលិតសមាសធាតុសម្រាប់ទាំងមីស៊ីល SM-3 Block IIA និងមីស៊ីល Block IB នឹងត្រូវធ្វើឡើងយ៉ាងប្រញាប់ប្រញាល់ ដោយក្រុមហ៊ុន Boeing ដែលនឹងដើរតួនាទីឈានមុខគេ ។

មីស៊ីល SM-3 Block IB និង Block IIA គឺជាអាវុធសំខាន់សម្រាប់ប្រព័ន្ធខែលការពារមីស៊ីលបាលីស្ទិក Aegis ហើយក៏ជាអាវុធយុទ្ធសាស្រ្តជួយពង្រឹងសមត្ថភាពការពារកាំជ្រួចផ្លោងតាមសមុទ្ររបស់កងទ័ពជើងទឹកអាមេរិក ។

ជាមួយគ្នានេះ លោក Michael P. Duffey អនុរដ្ឋមន្រ្តីក្រសួងសង្គ្រាមអាមេរិក ទទួលបន្ទុកកិច្ចការលទ្ធកម្ម និងការផ្គត់ផ្គង់ភស្តុភារ និយាយថា កិច្ចព្រមព្រៀងទាំងនេះ នឹងធានាថា កងកម្លាំងប្រយុទ្ធរបស់យើង នឹងទទួលបានគ្រាប់រំសេវដែលពួកគេត្រូវការ ដើម្បីទទួលបានជ័យជំនះ ។

លោកបានសង្កត់ធ្ងន់ថា យើងកំពុងធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់របស់យើងមានស្ថេរភាព ពង្រីកការផលិតគ្រាប់រំសេវ និងដាក់មូលដ្ឋានឧស្សាហកម្មការពារជាតិទាំងមូលរបស់យើង ឱ្យស្ថិតក្នុងស្ថានភាពត្រៀមលក្ខណៈប្រឈមមុខនឹងសង្គ្រាម ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា