អេមីរ៉ាត់អារ៉ាប់រួម បញ្ជាទិញជើងទម្របាញ់មីស៊ីលសំណាញ់មេឃ THAAD ថ្មីពី អាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អេមីរ៉ាត់អារ៉ាប់រួម បញ្ជាទិញជើងទម្របាញ់មីស៊ីលសំណាញ់មេឃ THAAD ថ្មីពី អាមេរិក

អេមីរ៉ាត់អារ៉ាប់រួម បញ្ជាទិញជើងទម្របាញ់មីស៊ីលសំណាញ់មេឃ THAAD ថ្មីពី អាមេរិក

អាប៊ូដាប៊ី ៖ សហរដ្ឋអាមេរិកបានអនុម័តកិច្ចសន្យាផលិត និងផ្គត់ផ្គង់ជើងទម្របាញ់មីស៊ីលរបស់សំណាញ់មេឃ THAAD ថ្មី ទៅឱ្យប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងតម្លៃប្រមាណ ២១១,៤ លានដុល្លារ ។

Advertisement

បើតាម RBC-Ukraine, កិច្ចព្រមព្រៀងនេះ ត្រូវបានប្រកាសជាផ្លូវការដោយក្រសួងសង្គ្រាមអាមេរិក តាមរយៈកម្មវិធីលក់សម្ភារៈយោធាទៅបរទេស ខណៈក្រុមហ៊ុន Lockheed Martin Space នឹងដើរតួជាអ្នកផលិតផ្ទាល់ ។

ក្រោមការបញ្ជាទិញបន្ថែមនេះ ការផលិត និងការដឹកជញ្ជូនជើងទម្របាញ់មីស៊ីលរបស់សំណាញ់មេឃ THAAD ថ្មី នឹងចាប់ផ្តើមដំណើរការចាប់ពីខែសីហា ឆ្នាំ២០២៦ រហូតដល់ចុងខែមករាឆ្នាំ២០៣១ ។

ការបញ្ជាទិញថ្មីចុងក្រោយនេះទៀតសោត ធ្វើឱ្យតម្លៃសរុបនៃកិច្ចព្រមព្រៀងផលិតប្រព័ន្ធខែលការពារដែនអាកាស THAAD សម្រាប់អេមីរ៉ាតអារ៉ាប់រួម បានកើនឡើងលើសពី ១ពាន់លានដុល្លារ ។

កាលពីឆ្នាំ២០២២ សំណាញ់មេឃ THAAD របស់អេមីរ៉ាតអារ៉ាប់រួម ត្រូវបានប្រើប្រាស់ប្រយុទ្ធលើកដំបូង ដោយបានស្ទាក់ចាប់មីស៊ីលបាលីស្ទិក ដែលបាញ់ដោយក្រុមឧទ្ទាមហ៊ូធីយេម៉ែន និងការវាយប្រហារដោយកាំជ្រួចផ្លោងរបស់អ៊ីរ៉ង់ក្នុងឆ្នាំ២០២៦ នេះ ។

THAAD គឺជាប្រព័ន្ធខែលការពារមីស៊ីលរយៈកម្ពស់ខ្ពស់ដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ដែលរចនាឡើងដើម្បីស្ទាក់ចាប់ និងកម្ទេចមីស៊ីលបាលីស្ទិករបស់សត្រូវ ទាំងក្នុងបរិយាកាស និងក្រៅបរិយាកាសផែនដី ។

មីស៊ីលរបស់សំណាញ់មេឃ THAAD មានតម្លៃចន្លោះពី ១២ ទៅ១៥លានដុល្លារក្នុងមួយគ្រាប់ ។ ជាមួយនឹងតម្លៃខ្ពស់កប់ពពក វាអាចហែកទម្លុះមេឃក្នុងល្បឿនលឿនជាងសំឡេងជាង ៨ដង ឬប្រហែល ១០,០០០ គីឡូម៉ែត្រក្នុងមួយម៉ោង ។

មីស៊ីលរបស់ THAAD អាចមានសមត្ថភាពស្ទាក់ចាប់មីស៊ីលផ្លោងក្នុងចម្ងាយពី ១៥០ ទៅ ២០០ គីឡូម៉ែត្រ និងកម្ពស់រហូតដល់ ១៥០ គីឡូម៉ែត្រ ៕

ប្រភព ៖ RBC-Ukraine ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា