សេតវិមាន ៖ លោក ត្រាំ និយាយលេងសើចប៉ុណ្ណោះ រឿងដាក់ច្រកសមុទ្រ ហ័រមូស ជាទឹកដីរបស់អាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សេតវិមាន ៖ លោក ត្រាំ និយាយលេងសើចប៉ុណ្ណោះ រឿងដាក់ច្រកសមុទ្រ ហ័រមូស ជាទឹកដីរបស់អាមេរិក

សេតវិមាន ៖ លោក ត្រាំ និយាយលេងសើចប៉ុណ្ណោះ រឿងដាក់ច្រកសមុទ្រ ហ័រមូស ជាទឹកដីរបស់អាមេរិក

វ៉ាស៊ីនតោន ៖ មន្រ្តីជាន់ខ្ពស់សេតវិមាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រាន់តែនិយាយលេងសើចប៉ុណ្ណោះ ពាក់ព័ន្ធនឹងការប្រកាសថា នឹងដាក់ច្រកសមុទ្រ ហ័រមូស ជាដែនដីរបស់សហរដ្ឋអាមេរិក បន្ទាប់ពីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ។

Advertisement

បើតាមប្រភពពីមន្រ្តីជាន់ខ្ពស់សេតវិមាន, លោក Brian Schwartz អ្នកយកព័ត៌មានរបស់ Wall Street Journal បានបញ្ជាក់តាមបណ្តាញសង្គម X ថា លោកប្រធានាធិបតី ត្រាំ មិនដែលបានជួបប្រជុំជាមួយក្រុមទីប្រឹក្សា ដើម្បីពិភាក្សាអំពីចំណាត់ការនេះឡើយ ។

លោក Schwartz និយាយថា លោកប្រធានាធិបតី ត្រាំ មិនបានប្រជុំជាមួយក្រុមទីប្រឹក្សាអំពីការប្រកាសដាក់ច្រកសមុទ្រ ហ័រមូស ជាដែនដីរបស់សហរដ្ឋអាមេរិក ក្រោយបញ្ចប់សង្គ្រាមនោះទេ ហើយលោកគ្រាន់តែនិយាយលេងសើចប៉ុណ្ណោះ ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅទីក្រុងញូវយ៉ក ។

យ៉ាងណា មន្ត្រីយោធាអ៊ីរ៉ង់បានប្រកាសតវ៉ាប្រឆាំងនឹងការអះអាងរបស់លោកប្រធានាធិបតី ត្រាំ ហើយទីបញ្ជាការយោធាកណ្តាលរបស់អ៊ីរ៉ង់ បានហៅការអះអាងអំពីការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើផ្លូវទឹកយុទ្ធសាស្រ្តនេះថា ជា “ការភូតកុហក និងការប្រឌិតដែលគ្មានមូលដ្ឋាន” ។

ច្រកសមុទ្រ ហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេងយុទ្ធសាស្ត្រប្រហែល ២០ ភាគរយនៃប្រេងសកលលោក ត្រូវបានកងទ័ពជើងទឹកអ៊ីរ៉ង់ប្រកាសបិទម្ដងជាពីរដង បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបន្តការវាយប្រហារមកលើអ៊ីរ៉ង់ ។

ហ័រមូស គឺជាច្រកសមុទ្រមួយស្ថិតនៅចន្លោះអ៊ីរ៉ង់ និងអូម៉ង់ ដែលមានប្រវែង ១៦១ គីឡូម៉ែត្រ ។ ច្រកសមុទ្រមួយនេះស្ទើរតែត្រូវបានបិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីផ្ទុះសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា