យន្តហោះអគ្គិសនីធំបំផុតលើពិភពលោក បញ្ចប់ការហោះហើរសាកល្បងលើកដំបូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យន្តហោះអគ្គិសនីធំបំផុតលើពិភពលោក បញ្ចប់ការហោះហើរសាកល្បងលើកដំបូង

យន្តហោះអគ្គិសនីធំបំផុតលើពិភពលោក បញ្ចប់ការហោះហើរសាកល្បងលើកដំបូង

ញូវយ៉ក ៖ យន្តហោះដើរថាមដោយអគ្គិសនីសុទ្ធធំបំផុតលើពិភពលោក បានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយទៀត ក្រោយបញ្ចប់ការហោះហើរពិសោធន៍លើកដំបូងដោយជោគជ័យ ក្នុងរយៈកម្ពស់រហូតដល់ ៣៣៥ម៉ែត្រ ។
 
យន្តហោះគំរូ Heart Aerospace X1 បានទទួលជោគជ័យកាលពីថ្ងៃទី១២ ខែសីហា នៅក្នុងការសាកល្បងហោះហើរ ការបត់បែនខ្លួនលើអាកាស និងការចុះចត នៅឯអាកាសយានដ្ឋានអន្តរជាតិ Plattsburgh រដ្ឋ New York រយៈពេល ២៧ នាទី ក្រោមការត្រួតពិនិត្យពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) ។
 
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ការហោះហើរនេះប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ដែលចំណាយលុយអស់ត្រឹមតែ ៥ ដុល្លារប៉ុណ្ណោះសម្រាប់ការសាកភ្លើង ។
 
បើតាម New Atlas, យន្តហោះគំរូ Heart Aerospace X1 រចនាឡើងបំពាក់ដោយប្រព័ន្ធកម្លាំងរុញច្រានអគ្គិសនីសុទ្ធ ដែលអាចបញ្ចេញថាមពលជាង ១មេហ្គាវ៉ាត់ ។
 
ដងខ្លួនរបស់វាមានប្រវែង ២៣ម៉ែត្រ ស្លាបប្រវែង ៣២ម៉ែត្រ និងមានទម្ងន់សរុបពេលហោះហើរផុតពីដីប្រហែល ១១,៣៤០គីឡូក្រាម ខណៈដែលទំហំរបស់វាប្រហាក់ប្រហែលនឹងយន្តហោះពាណិជ្ជកម្មទូទៅ ។
 
យន្តហោះគំរូ Heart Aerospace X1 គឺជាសមិទ្ធផលដ៏សំខាន់មួយ ដោយមានប្រវែងស្លាប ១០៦ ហ្វុត (៣២ ម៉ែត្រ) ដែលមានទំហំប្រហាក់ប្រហែលនឹងយន្តហោះពាណិជ្ជកម្មតំបន់ទូទៅ។
 
យន្តហោះ Heart X1 គឺជាយន្តហោះពិសោធន៍បច្ចេកវិទ្យាដើរដោយថាមពលអគ្គិសនីសុទ្ធ ដើម្បីបើកផ្លូវទៅកាន់ការផលិតយន្តហោះពាណិជ្ជកម្មផ្លូវការ គឺម៉ូដែលអគ្គិសនីសុទ្ធ ES-30 ។
 
បើតាមការគ្រោងទុក យន្តហោះ ES-30 នឹងមានកៅអីអង្គុយចំនួន ៣០ នាក់ ប្រើប្រាស់ប្រព័ន្ធថាមពលអគ្គិសនីហាយប្រ៊ីដ ដែលអាចហោះហើរបានចម្ងាយ ២០០ គីឡូម៉ែត្រប្រើថាមពលអគ្គិសនីសុទ្ធ និងពង្រីកដល់ ៨០០ គីឡូម៉ែត្រក្នុងទម្រង់ថាមពលហាយប្រ៊ីដ ។
 
ក្រុមហ៊ុន Heart Aerospace មានគម្រោងដាក់ឱ្យដំណើរការហោះហើរពាណិជ្ជកម្មអគ្គិសនីសុទ្ធនេះជាផ្លូវការក្នុងអំឡុងឆ្នាំ ២០៣១ ៕
 
ប្រភព ៖ New Atlas ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា